រឿងភាគកូរ៉េ River Where the Moon Rises ដាក់បញ្ចាំងមិនទាន់បានពាក់កណ្តាលសាច់រឿងផង តួឯកប្រុសត្រូវដកចេញ ក្រោយបែកធ្លាយ...

ក្រុមការងារផលិតរឿងភាគ River Where the Moon Rises បានប្រកាសកាលពីថ្ងៃសុក្រទី៦មីនាថា ពួកគេបានដកតារាសម្តែង Ji Soo ចេញពីរឿងភាគរបស់ខ្លួន។ ព័ត៌មានលម្អិតដូចជាពេលណាទើបតួជំនួសនឹងបង្ហាញខ្លួននៅមិនទាន់ប្រកាសទេ។

វេបសាយ Allkpop បានរាយការណ៍ថា តារាសម្តែង Na In-woo អាយុ ២៦ ឆ្នាំកំពុងពិភាក្សាដើម្បីជំនួសគាត់ជាតួឯកដែលមានឈ្មោះក្នុងរឿងថា On Dal ។ ការថតខ្សែភាពយន្តនេះត្រូវបានផ្អាកនៅខណៈនេះ។

ថ្មីៗនេះមានឧបទ្ទវហេតុជាច្រើនពាក់ព័ន្ធតារាកូរ៉េខាងត្បូងល្បីៗធ្លាប់មានរឿងអាស្រូវជាជើងកាងដើរសម្លុតកំហែងគេនៅពេលពួកគេនៅក្មេង។ មិនមែនរឿងទាំងអស់សុទ្ធតែក្លាយជាការពិតនោះទេ។ ប៉ុន្តែយ៉ាងហោចមានមួយករណីអាចជាការពិត។

កាលពីថ្ងៃអង្គារ (ថ្ងៃទី ២ ខែមីនា) តារា K-drama កំពុងរះ Ji Soo ត្រូវបានចោទប្រកាន់នៅក្នុងវេទិកាតាមអ៊ីនធឺណេតពីបទវាយធ្វើបាបគេឯងនៅក្នុងសាលារៀន។ តារាសម្តែងរូបនេះជាតួឯកឈ្មោះ On Dal ក្នុងរឿងភាគទូរទស្សន៍កំពុងល្បីល្បាញ "River Where the Moon Rises" ដែលកំពុងចាក់ផ្សាយលើ Viu បាន ៦ ភាគ។

យោងតាមរបាយការណ៍មួយនៅលើវេបសាយ Soompi បានឱ្យដឹងថា ពួកអ្នកនិយមលេងអ៊ីនធឺណេតអះអាងថាបានចូលរៀននៅសាលាដូចគ្នានឹងបុរសវ័យ ២៧ ឆ្នាំរូបនេះហើយជាជនរងគ្រោះនៃសកម្មភាពរបស់គាត់។

ពួកគេបានសរសេរថា «ពាក្យថា "សម្លុតកំហែង" មិនគ្រប់គ្រាន់ដើម្បីពិពណ៌នាអំពីអ្វីៗទាំងអស់នោះទេ។ ខ្ញុំជាជនរងគ្រោះនៃអំពើហិង្សាគ្រប់ប្រភេទដូចជាការនិយាយបង្កាច់បង្ខូច ការវាយដំ ការជេរប្រមាថ និងការគំរាម» ដោយបន្ថែមថា Ji Soo និងមិត្តភក្តិគេបានបង្ខំមិត្តរួមថ្នាក់ឱ្យទិញបារីហើយថែមទាំងជះអាហារលើសិស្សផ្សេងទៀតផងដែរ។

ពួកអ្នកលេងអ៊ីនធឺណេតផ្សេងទៀតដែលអះអាងជាមិត្តរួមថ្នាក់វិទ្យាល័យរបស់ Ji Soo បានចោទប្រកាន់តារាសម្តែងរូបនេះពីបទរំលោភផ្លូវភេទទៅលើសិស្សដទៃទៀត។

មនុស្សម្នាក់បានសរសេរថា "គាត់ជាព្រាននារី ហើយគាត់ថែមទាំងបានថតវីដេអូខ្លួនឯងរួមភេទជាមួយសិស្សអនុវិទ្យាល័យនៅក្នុងបន្ទប់ទឹកទៀតផង។ គាត់បានចែករំលែកវីដេអូនោះជាមួយនឹងគូកនរបស់គាត់។ គាត់ច្បាស់ជាដឹងថា ខ្ញុំកំពុងនិយាយអ្វីប្រសិនបើគាត់បានឃើញរឿងនេះ"។

ម្នាក់ទៀតបានបង្ហើបឱ្យដឹងថា "គាត់ថែមទាំងបង្ខំឱ្យសិស្សប្រុសៗបាញ់ទឹកកាមលើមុខសិស្សស្រីទៀតផង"។

ទីភ្នាក់ងាររបស់ Ji Soo គឺផលិតកម្ម KeyEast  បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ យ៉ាងដូច្នេះ "យើងកំពុងពិនិត្យមើលឧបទ្ទវហេតុនេះយ៉ាងម៉ឺងម៉ាត់ហើយនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីផ្ទៀងផ្ទាត់ការពិត ...។ ក្រៅពីការបញ្ជាក់ការពិត ទីភ្នាក់ងារនិងតារាសម្តែងរបស់យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះ។ យើងសូមទោសចំពោះការបង្កការព្រួយបារម្ភដល់មនុស្សភាគច្រើន"។ 

ផលិតកម្ម KeyEast ក៏បានស្នើសុំឱ្យប្រជាជនកុំផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានបញ្ជាក់អំពីការចោទប្រកាន់ទាំងនេះ ហើយពួកគេចង់ទាក់ទងទៅជនរងគ្រោះនិងអ្នកចោទប្រកាន់ដើម្បីស្តាប់ពីរឿងពិតរបស់ពួកគេ៕

-->
adverise with khmeread