ស្លាប់ ២០ របួស ៣០ ក្នុងការបំផ្ទុះគ្រាប់បែកនៅសូម៉ាលី

សេវាកម្មសង្គ្រោះបន្ទាន់បាននិយាយថាយ៉ាងហោចណាស់មនុស្ស ២០ នាក់បានស្លាប់និង ៣០ នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅភោជនីយដ្ឋានមួយក្បែរកំពង់ផែក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលីកាលពីល្ងាចថ្ងៃសុក្រទី៦មីនា។

ប៉ូលិសសូម៉ាលីបាននិយាយថាអ្នកជិះម៉ូតូកង់បីម្នាក់ដែលលើកអីវ៉ាន់ពីខាងក្រោយបានផ្ទុកទៅដោយគ្រឿងផ្ទុះនៅពេលវាបានបុកនៅភោជនីយដ្ឋាន Luul Yemeni ដ៏ពេញនិយមនៅម៉ោងអាហារពេលល្ងាច។

សាក្សីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាការផ្ទុះនេះបានបញ្ចោញផ្សែងទៅលើមេឃនិងបង្កឱ្យមានការបាញ់កាំភ្លើង ខណៈអគារយ៉ាងហោចណាស់មួយនៅក្បែរភោជនីយដ្ឋានបានដួលរលំ ដោយអាចនៅមានមនុស្សជាប់ក្នុងគំនរបាក់បែក។ ការផ្ទុះនេះបានកើតឡើងនៅពេលអាហារពេលល្ងាច ខណៈដែលភោជនីយដ្ឋានពេញទៅដោយភ្ញៀវ។

ការវាយប្រហារនេះត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមភេរវកម្មអាល់កៃដាដែលជាប់ទាក់ទងនឹងក្រុមភេរវកម្មអាល់សាបាប ដែលបាននិងកំពុងធ្វើសង្គ្រាមបះបោរជាយូរមកហើយ និងកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយអន្តរជាតិនៅក្នុងទីក្រុង Mogadishu៕

-->
adverise with khmeread