ការសិក្សារកឃើញថា ស្មាតហ្វូនកំពុងបង្កគ្រោះថ្នាក់ដល់ខួរក្បាលក្មេងៗ ដែលធំឡើងនឹងមិនមើលឃើញរូបភាពធំ

ការសិក្សាមួយបានព្រមានថាការប្រើប្រាស់ស្មាតហ្វូននិងថេប្លេតគឺធ្វើឱ្យខួរក្បាលកុមារវិលវល់និងធ្វើឱ្យពួកគេមិនអាចមើលឃើញរូបភាពធំហួសពីរូបភាពលម្អិត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៥មីនា។

ក្រុមអ្នកជំនាញមកពីប្រទេសហុងគ្រីបានធ្វើតេស្តកុមារចំនួន ៤០ នាក់នៅក្នុងកិច្ចការមួយដែលពាក់ព័ន្ធនឹងការចង្អុលបង្ហាញថាតើភិនភាគរូបរាងដែលបង្ហាញអេក្រង់មានទ្រង់ទ្រាយធំឬតូច។

ពួកគេបានរកឃើញថា កុមារដែលឧស្សាហ៍ប្រើឧបករណ៍ឆ្លាតវៃ បានបង្ហាញនូវស្ទីលការផ្ដោតអារម្មណ៍លម្អិតច្រើន មិនដូចកុមារដែលមើលឧបករណ៍ទាំងនេះតិចតួចនោះទេ។

មុនសម័យស្មាតហ្វូន មនុស្សទូទៅជាធម្មតាផ្ដោតលើរូបភាពធំជាមុន មុនពេលពង្រីកមើលរូបភាពលម្អិត។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថាខួរក្បាលរបស់កុមារមានប្លាស្ទិកច្រើនជាងមនុស្សពេញវ័យ ដែលមានន័យថា ការប៉ះពាល់ទៅនឹងអេក្រង់នៅអាយុក្មេងពេកអាចមានផលប៉ះពាល់រយៈពេលវែង។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវបានបង្ហាញថាក្មេងៗនាពេលអនាគតនឹងមាននិន្នាការគិត​លម្អិតច្រើន ជាជាងគិតបែបវិទ្យាសាស្ត្រ គិតបែបសង្គមនិងសិល្បៈ៕

-->
adverise with khmeread