adverise with khmeread 1

​ចិន​ចង់​ក្លាយជា​មហាអំណាច​បាល់ទាត់​នៅ​ឆ្នាំ ២០៥០

​    ​ប្រទេស​ចិន​បានដាក់​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ដើម្បី​ក្លាយជា "​មហាអំណាច​បាល់ទាត់​" នៅ​ឆ្នាំ ២០៥០ ជាមួយ​គម្រោង​នាំ​ក្មេងៗ​និង​យុវជន​ចំនួន ៥០ លាន​នាក់​ឱ្យ​លេង​បាល់​នៅ​ឆ្នាំ ២០២០​។​

​    ​គោលដៅ​ផ្សេងទៀត​ដោយ​រួមបញ្ចូល​ទាំង​ទីលាន​ហ្វឹកហាត់​បាល់ទាត់​ចំនួន ២ ម៉ឺន​កន្លែង និង​ទីលាន​បាល់ទាត់​នៅ ៧ ម៉ឺន​កន្លែង​ផ្សេងគ្នា​ក្នុង​ឆ្នាំ ២០២០​។​

​    ​ខណៈ​ប្រទេស​ចិន​មាន​សក្តានុពល​នៅ​កម្មវិធី​អូឡាំពិក​និង​ប៉ា​រ៉ា​ឡាំ​ពិ​ក ពួកគេ​បាន​លេង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​តែ​ម្តងគត់​ក្នុង​ឆ្នាំ ២០០២​។​

​    ​ប្រធានាធិបតី​ចិន លោក​ស៊ី​ជីន​ពីង គឺជា​អ្នក​ស្រឡាញ់​បាល់ទាត់​ដ៏​ស្មោះស្ម័គ្រ​ម្នាក់ ហើយ​គាត់​បាន​និយាយថា គាត់​ចង់ឱ្យ​ជម្រើស​ជាតិចិន​លើ​ពាន World Cup ក្នុង​រយៈពេល ១៥ ឆ្នាំ​ខាងមុខ​ទៀតផង​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់