ឪពុកក្មេកយកដែកទីបវាយក្បាលកូនប្រសាបែកឈាម ខណៈមានទំនាស់ពាក្យសំដីក្នុងពិធីជប់លៀងបង្កក់កូន

ក្រចេះ ៖ បុរសម្នាក់ជាឪពុកក្មេកដែលបានប្រើហិង្សាដោយយកបំពង់ទីបវាយក្បាលកូនប្រសាឱ្យរបួសធ្ងន់ក្នុងជម្លោះពេលផឹកស៊ីជប់លៀងបង្កក់កូន ត្រូវប៉ូលិសស្រុកស្នួលឃាត់ខ្លួន នាល្ងាចថ្ងៃទី៦ ខែមិនា ឆ្នាំ២០២១ នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មឿន សុភ័ក្រ អាយុ២៨ឆ្នាំ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ​ត្រូវជាកូនប្រសា (របួសធ្ងន់)។ ចំណែកជនដៃដល់ឈ្មោះ ហ៊ាម ហៀប អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាត្រូវជាឪពុកក្មេក។

ប៉ូលិសបន្តទៀតថា ក្រោយកើតហេតុភ្លាមៗ ជនដៃដល់ត្រូវបានប៉ូលិសព្រហ្មទណ្ឌស្រុកស្នួលចាប់ខ្លួនភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
 

-->
adverise with khmeread