តុលាការខេត្តប៉ៃលិនសម្រេចឃុំខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ប៉ៃលិន ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនក្រុង​ប៉ៃលិន បានបញ្ជូនស្ត្រីជាជនសង្ស័យម្នាក់ ទៅកាន់អយ្យការអម​សាលាដំបូងខេត្តប៉ៃលិន ដែលបានប្រព្រឹត្តបទល្មើស​ក្នុងករណី​ជួញដូរ​ រក្សាទុក​ និង ប្រើ​ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នាថ្ងៃសៅរ៍ទី៦ មីនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វ៉ាន់​ សារស់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរអ៊ីស្លាម​ សញ្ជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្នភូមិអូរតាពុក្រោម​ សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន។

ប៉ូលិសបន្តថា ជនសង្ស័យខាងលើនេះត្រូវបានលោក បិច​ ឈឿត​ ប្រធានសាលាដំបូងខេត្តប៉ៃលិន និងជា​ចៅ​ក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់ពីបទ​ជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់ញៀន​ និងបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន៕


 

-->
adverise with khmeread