Juventus អាចនឹងដាក់សំណើផ្ទេរខ្សែបម្រើ Jorginho របស់ក្លឹប Chelsea

        ក្លឹប Juventus អាចនឹងដាក់សំណើផ្ទេរខ្សែបម្រើ Jorginho របស់ក្លឹប Chelsea នៅរដូវក្តៅនេះ បន្ទាប់ពីចាត់ទុកកីឡាកររូបនេះគឺជាគោលដៅផ្ទេរ បន្ទាប់ពីកីឡាករ Manuel Locatelli ។

        ក្លឹប Juventus ចាត់ទុកកីឡាករ  Locatelli ដែលបានអភិវឌ្ឍខ្លួនទៅជាកីឡាករម្នាក់ក្នុងចំណោមខ្សែបម្រើឆ្នើមនៅអ៊ីតាលីក្រោមការដឹកនាំរបស់លោក  Roberto De Zerbi គឺជាគោលដៅចម្បង ដើម្បីផ្ទេរនៅរដូវក្តៅ។

        ទោះបីជាយ៉ាងណា ក្លឹបយក្សអ៊ីតាលីនេះមិនទាន់ត្រៀមខ្លួន ដើម្បីដាក់សំណើផ្ទេរខ្សែបម្រើរូបនេះក្នុងតម្លៃ៣០លានផោននៅឡើយទេហើយ Juventus បានចាត់ទុកកីឡាករ Jorginho ជាជម្រើសទី២ ដែលត្រូវផ្ទេរនៅរដូវក្តៅនេះ។

        ក្លឹប Juventus បានតាមឃ្លាំមើលស្ថានភាពរបស់កីឡាករ Jorginho នៅក្លឹប  Chelsea ចាប់តាំងពីលោក Maurizio Sarri ចូលដឹកនាំ។

        ទោះបីជាយ៉ាងណា ក្រោមការដឹកនាំរបស់លោក  Sarri កីឡាករ  Jorginho បានកសាងខ្លួនបានល្អ ហើយបន្តទៅចូលរួមជាមួយគ្រូបង្វឹករូបនេះនៅក្លឹប Chelsea កាលពីឆ្នាំ២០១៨ ៕

-->
adverise with khmeread