ក្លឹប Chelsea ជឿថា ខ្លួនអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរនាំយក Erling Haaland មកកាន់ក្របខណ្ឌ Stamford Bridge

        ក្លឹប Chelsea ជឿថា ខ្លួនកំពុងប្រជែងយកកីឡាករសញ្ជាតិន័រវ៉េស  Erling  Haaland ស្របពេលម្ចាស់ក្លឹប  Roman Abramovich បាននិយាយថា ត្រៀមចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះមកកាន់ទីក្រុងឡុងដ៍។

        បើទោះបីជាមានសេចក្តីរាយការណ៍នៅអាល្លឺម៉ង់នៅសប្តាហ៍នេះថា ក្លឹប Chelsea គ្មានឱកាសនាំយកកីឡាកររូបនេះពីក្លឹប Dortmund ទេ ប៉ុន្តែក្លឹបតោខៀវនេះជឿថា ខ្លួនមានកញ្ចប់ថវិកាគ្រប់គ្រាន់ ដើម្បីផ្តល់ជូន  Haaland ។

         ក្រៅពីលោក  Abramovich មានបំណងចំណាយកញ្ចប់ថវិកាច្រើនដល់ ១០០លានផោន ដើម្បីនាំយក  Haaland ក្រុម  Chelsea ក៏សម្បូរដោយកីឡាករវ័យក្មេងដែលមានទេពកោសល្យផងដែរ។

        ក្លឹប  Chelsea បានចំណាយប្រាក់ ៥៣លានផោន ដើម្បីនាំយកកីឡាករ  Timo Werner ពីក្លឹប  Leipzig កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីធ្វើបានល្អពេញមួយរដូវកាលនៅក្របខណ្ឌ  Bundesliga ប៉ុន្តែកីឡាកររូបនេះមិនទាន់ធ្វើបានល្អនៅឡើយទេ។ កីឡាករអាល្លឺម៉ង់រូបនេះនៅមិនទាន់អាចសម្របខ្លួនបានល្អជាមួយក្របខណ្ឌ  Premier League ហើយទើបរកបានត្រឹម ៥គ្រាប់នៅរដូវកាលនេះ៕

 

-->
adverise with khmeread