Phil Foden ត្រូវគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ទើបបំពេញតួនាទីខ្សែបម្រើកណ្តាលបានល្អ

        លោក Pep Guardiola ជឿថា កីឡាករ Phil Foden របស់ក្លឹប Manchester City ត្រូវការផ្លាស់ប្តូរទម្រង់លេងរបស់ខ្លួនខ្លះ ប្រសិនបើកីឡាកររូបនេះចង់បានតួនាទីសំ ខាន់និងក្លាយជាកីឡាករឆ្នើមម្នាក់។

        កីឡាករវ័យ២០ឆ្នាំរូបនេះចាប់ផ្តើមបង្ហាញឥទ្ធិពលរបស់ខ្លួននៅរដូវកាលនេះ ដោយរកបាន ១១ គ្រាប់និងជួយបង្កើតឱកាស៦លើកនៅគ្រប់ការប្រកួត ហើយនៅ ពេលនេះត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមម្នាក់ក្នុងពិភពលោក។

        ទោះបីជាយ៉ាងណា  កីឡាករ Phil Foden មិនទាន់ទទួលបានការចាប់ផ្តើមក្នុងក្រុមជម្រើសដំបូងនោះទេ ហើយលោក  Guardiola និយាយថា ត្រូវបង្ហាញភាពមុតស្រួចរបស់ខ្លួនបន្ថែមទៀត។

        លោក  Guardiola បាននិយាយថា " គាត់គឺជាកីឡាករកំពូល ប៉ុន្តែគាត់លេងនៅ មានកម្រិតនៅឡើយ ហើយត្រូវតែបូកបន្ថែមចំណុចផ្សេងៗទៀត ដើម្បីក្លាយជាកីឡា ករឆ្នើមបំផុត។ នៅពេលអ្នកលេងនៅតំបន់បម្រើ អ្នកត្រូវតែរក្សាអារម្មណ៍ស្ងប់ស្ងាត់បន្តិច ដើម្បីលេងឲ្យបានល្អ"៕

-->
adverise with khmeread