តើអ្នកគួរចំណាយពេលយូរប៉ុនណាដើម្បីដេកលក់?

តើអ្នកធ្លាប់ឆ្ងល់ទេពេលអ្នកចូលគេង ស្រាប់តែសម្លឹងមើលទៅក្នុងភាពងងឹតហើយសួរខ្លួនឯងថាទម្លាប់គេងអ៊ីចឹងគឺធម្មតាឬម៉េច? បើដូច្នោះមែន អ្នកមិនមែនមានតែម្នាក់ឯងទេ។ មនុស្សភាគច្រើនមានសំណួរមួយចំនួនអំពីថាតើពួកគេគេងបានប៉ុន្មាន តើគុណភាពនៃការគេងរបស់ពួកគេយ៉ាងម៉េចដែរ ឬ ពួកគេចំណាយពេលយូរប៉ុនណាដើម្បីដេកលក់។

ពេលវេលាដែលធ្វើឱ្យអ្នកដេកលក់ បន្ទាប់ពីសម្ងំនៅក្រោមភួយ គឺហៅថា ការចាប់ផ្តើមនៃភាពងងុយគេង (SOL) ។ វេជ្ជបណ្ឌិត W. Chris Winter មកពីមណ្ឌល Charlottesville Neurology and Sleep Medicine បានប្រាប់វេបសាយ PureWow ថា "ជាទូទៅការចាប់ផ្តើមនៃភាពងងុយគេងចាប់ផ្តើមនៅចន្លោះពី ៥ ទៅ ២០ នាទី។ ការយល់ឃើញថា អ្នកចូលគេងភ្លាមដេកលក់ភ្លែតគឺជាការយល់ខុស"។

ប្រសិនបើអ្នកត្រូវចំណាយពេលយូរជាង ២០ នាទីដើម្បីដេកលក់ អ្នកជំនាញណែនាំឱ្យក្រោកពីគេងសិននិងធ្វើអ្វីមួយដែលជួយបន្ធូរអារម្មណ៍រហូតដល់អ្នកមានអារម្មណ៍ងងុយគេង។ ការដេកនៅលើគ្រែដោយបារម្ភពីការភ្ញាក់ដឹងខ្លួនគឺពិតជាផ្តល់ផលអាក្រក់លើសដើម ហើយអាចនាំឱ្យមានបញ្ហាដេកលែងលក់តែម្តង។ ទោះយ៉ាងណា សូមធ្វើឱ្យចិត្តនិងរាងកាយធូរស្រាល សឹមចូលគេង។ លោក Winter និយាយថា "ខ្ញុំគិតថា កុំខ្វល់ថាត្រូវចំណាយពេលយូរប៉ុនណាទើបដេកលក់ បើមានភាពតានតឹងការរំខាននិងកំហឹងកើតឡើង អ្នកត្រូវងើបមកបន្ធូរអារម្មណ៍ដោយធ្វើអ្វីមួយ ដូចជា មើលរឿងដែលយើងចូលចិត្តជាដើម"៕

-->
adverise with khmeread