អន្លង់ជ្រៅៗរាប់រយលេចរូបរាងឡើងនៅក្រូអាស៊ី ក្រោយរញ្ជួយដីកាលពីខែធ្នូ

មនុស្សរាប់ពាន់នាក់កំពុងរស់នៅដោយការភ័យខ្លាចនៃការលេបត្របាក់ពីផែនដី បន្ទាប់ពីអន្លង់រាប់រយបានលេចរូបរាងឡើងនៅក្នុងតំបន់ដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីជាងពីរខែមុន។

នៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ ប្រទេសក្រូអាស៊ីបានកត់ត្រានូវការរញ្ជួយដីដ៏ខ្លាំងបំផុតមិនធ្លាប់មាន។ ដោយរញ្ជួយក្នុងកម្រិត ៦,៤ រិច្ឆទ័រ ការរញ្ជួយបានប៉ះពាល់ដល់ប្រជាជនចំនួន ១១៦.០០០ នាក់ជាពិសេសនៅទីក្រុង Petrinja, Sisak និង Glina និងតំបន់ជនបទដែលនៅជុំវិញ។ ផ្ទះជាង ៣៥.០០០ ខ្នងនិងអគារក្រុមហ៊ុន ៤.៥៥០ ខ្នងត្រូវបានខូចខាតដោយសាររញ្ជួយដីដ៏ខ្លាំង ហើយក៏មានអ្នកស្លាប់ ៥ នាក់ដែលបណ្តាលមកពីបាតុភូតធម្មជាតិដ៏បំផ្លិចបំផ្លាញនេះដែរ។ ឥឡូវនេះក្នុងរយៈពេលជាងពីរខែចាប់តាំងពីការរញ្ជួយដី ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់កាន់តែព្រួយបារម្ភអំពីអន្លង់ជ្រៅៗ ដែលនៅតែបន្តលេចរូបរាងឡើង។

យោងតាមរបាយការណ៍របស់ប្រជាជននៅក្នុងភូមិ Mečenčani ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីនេះបានឱ្យដឹងថា អន្លង់ដំបូងបានលេចឡើងពីរថ្ងៃមុនពេលរញ្ជួយដី ប៉ុន្តែ ១០ ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិបង្កឱ្យមាន ១៥ អន្លង់ទៀតនៅក្នុងភូមិផងដែរ និង ១៥ អន្លង់ផ្សេងទៀតនៅតំបន់ជុំវិញ។

លោក Tomo Medved ប្រធានក្រុមការងារទទួលបន្ទុកដោះស្រាយបន្ទាប់ពីគ្រោះរញ្ជួយដីនៅថ្ងៃទី ២៩ ធ្នូបានប្រាប់វិទ្យុក្រូអាស៊ីថាចំនួននៃអន្លង់នៅក្រុង Kukuruzari នៅតំបន់ជុំវិញ Petrinja បានកើនពី ៤០ ទៅជាង៧០កាលពីសប្តាហ៍មុន៕

 

-->
adverise with khmeread