adverise with khmeread 1

​បែកធ្លាយ​កុងត្រា​របស់ Neymar ជា​សាធារណៈ​

    ​ឯកសារ​បែកធ្លាយ​មួយ​បាន​បញ្ជាក់ថា កីឡាករ Neymar មានតម្លៃ​ខ្លួន ១៩០ លាន​យ៉ូ​រ៉ូ​ហើយ​អា​ចរក​ចំណូល​ក្រៅ​ហៅ​ប៉ៅ​បាន ១,៧ លាន​យ៉ូ​រ៉ូ ប្រសិនបើ Barcelona ឈ្នះ​ពាន​បី​ក្នុង​មួយ​រដូវ​កាល​។​

​    ​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ គឺជា​ជនរងគ្រោះ​ថ្មី​មួយទៀត​ដែល​ត្រូវបាន​ទម្លាយ​អាថ៌កំបាំង​នូវ​កិច្ចព្រមព្រៀង​ទិញដូរ​កីឡាករ បន្ទាប់ពី​វេ​ប​សាយ Football Leaks បាន​ចុះផ្សាយ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់គាត់​នៅ​ទឹកដី Camp Nou​។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ​ពី​ក្លឹប Santos ដោយ​ចុះ​កុងត្រា​ដែលមាន​រយៈពេល ៥ ឆ្នាំ​កាលពីដើម​ខែមិថុនា ឆ្នាំ ២០១៣ ជាមួយ​ឪពុក​របស់គាត់​ជា​អ្នកតំណាង​ឱ្យ​គាត់​ផ្ទាល់​។​

​    ​នៅក្នុង​កុងត្រា​នោះបាន​សរសេរថា ប្រាក់​ឈ្នួល​របស់ Neymar មានតម្លៃ ៥ លាន​យ៉ូ​រ៉ូ​ក្នុង​មួយ​រដូវ​កាល ប៉ុន្តែ​វា​នៅមាន​ការបន្ថែម​ពីលើ​ទៀត ដែល​ធានាថា គាត់​នឹង​រកបាន​យ៉ាងហោចណាស់ ៤៩,៥ លាន​ផោន​អំឡុង​កិច្ចព្រមព្រៀង​។​

​    ​ឯកសារ​នោះ​ក៏បាន​លាតត្រដាង​ទៀតថា Neymar ក៏​ទទួលបាន ៨,៥ លាន​យ៉ូ​រ៉ូ​បន្ទាប់ពី​ចុះ​កុងត្រា​ជាមួយ​ក្លឹប ហើយ​កិច្ចសន្យា​នោះ​ក៏​បញ្ជាក់ថា តម្លៃ​ខ្លួន​របស់គាត់​គឺ​ដល់​ទៅ ១៩០ លាន​យ៉ូ​រ៉ូ​។ គាត់​ក៏​ទទួលបាន ៤២៥.០០០ ផោន ប្រសិនបើ​គាត់​ឈ្នះ​ពានរង្វាន់​ផ្ទាល់ខ្លួន​ណាមួយ​អំឡុងពេល​រួមរស់​ជាមួយ Barcelona​។​

​    ​នៅក្នុង​កុងត្រា​នោះ ក៏មាន​លក្ខខណ្ឌ​មួយចំនួនទៀត​ផងដែរ ជាមួយ Neymar នឹង​រកបាន ៦៣៧.៥០០ យ៉ូ​រ៉ូ ប្រសិនបើ Barcelona ឈ្នះ​ពាន La Liga និង ៨៥០.០០០ យ៉ូ​រ៉ូ ប្រសិនបើ​ឈ្នះ Champions League ជាមួយនឹង ៨៥ ម៉ឺន​យ៉ូ​រ៉ូ​ទៀត​ប្រសិនបើ​ឈ្នះ Copa del Rey​។​

​    ​Neymar នឹង​រកលុយ​ធូរៗ​ចំនួន ១,៧ លាន​យ៉ូ​រ៉ូ បូក​បញ្ចូល​ទាំង​លុយ​បន្ថែមចំនួន ១.០៦២.៥០០ យ៉ូ​រ៉ូ​ប្រសិនបើ​ក្រុម​អ្នកមាន​បុណ្យ​ឈ្នះ​ពាន Champions League និង Copa del Rey៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់