លោកបាយដិនអាចនឹងទទួលភ្ញៀវបរទេសដំបូងជានាយករដ្ឋមន្ត្រីជប៉ុននៅសេតវិមានក្នុងខែមេសា

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាលោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga គ្រោងនឹងក្លាយជាមេដឹកនាំពិភពលោកដំបូងគេដែលនឹងធ្វើទស្សនកិច្ចនៅសេតវិមានក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីចូបាយដិន។

លោកបាយដិនអាចធ្វើជាម្ចាស់ផ្ទះដំណើរទស្សនកិច្ចពីលោក Suga ឆាប់បំផុតនៅខែមេសា ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ក៏ប៉ុន្តែមនុស្សដែលដឹងបញ្ហានេះបានប្រាប់វេបសាយ Axios យ៉ាងដូច្នេះឯង។ សេតវិមានបដិសេធមិនបញ្ជាក់ពីផែនការនេះទេ។

រហូតមកទល់ពេលនេះលោកបាយដិននិងប្រធានគណៈរដ្ឋមន្រ្តីរបស់គាត់ធ្វើការតែតាមរយៈវីដេអូដើម្បីជួបជាមួយមន្រ្តីការបរទេសនានា ហើយដំណើរទស្សនកិច្ចពីលោក Suga នឹងជាជំហានឆ្ពោះទៅរកប្រក្រតីភាពក្នុងពេលកំពុងមានជំងឺរាតត្បាត។

លោក Suga នឹងមិនមានសិទ្ធិទទួលអាហារពេលល្ងាចថ្នាក់រដ្ឋទេ ព្រោះប្រមុខរដ្ឋផ្លូវការរបស់ជប៉ុនគឺព្រះចៅអធិរាជ Naruhito ហើយដំណើរទស្សនកិច្ចរបស់គាត់ទំនងជាត្រូវបានចាត់ជាដំណើរទស្សនកិច្ចផ្លូវការឬដំណើរទស្សនកិច្ចការងារជាជាងដំណើរទស្សនកិច្ចផ្លូវរដ្ឋ។

ការជ្រើសរើសលោក Suga ក្នុងនាមជាមេដឹកនាំបរទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅសេតវិមាននឹងផ្ញើសារយ៉ាងខ្លាំងទៅកាន់ប្រទេសចិនថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងបញ្ហាសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការសន្ទនាលើទូរស័ព្ទលើកដំបូងរបស់លោកបាយដិនជាមួយលោក Suga ក្នុងខែមករា គឺមួយសប្តាហ៍បន្ទាប់ពីលោកបានចូលកាន់តំណែងគឺផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់រួមមានចិននិងកូរ៉េខាងជើង៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread