អង្គុយចាំជិះ Pass App ត្រូវពួកចោរវាយប្លន់យកទូរស័ព្ទទំនើបមួយគ្រឿងបានសម្រេចជិះម៉ូតូគេចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវ៉ៃប្លន់យកទូរស័ព្ទមួយគ្រឿងម៉ាក អាយហ្វូនអ៊ិចម៉េក បានសម្រេចហើយជិះម៉ូតូគេចខ្លួនបាត់កាលពីវេលាម៉ោង១ និង២៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខក្លោងទ្វារវត្តកំពែង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សារុន សារី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ រស់នៅក្នុងសង្កាតបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទដែលជនសង្ស័យប្លន់យកទៅម៉ាកអាយហ្វូនអ៊ិចម៉េក។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា ​ដំបូងរូបគាត់បានចេញពីផ្ទះនៅបឹងសាឡាងទៅផ្ទះមិត្តភក្កិដើម្បីចូលរួមបុណ្យសព, ដល់វេលាម៉ោងកើតហេតុខាងលើរូបគាត់ក៏បានបុកឃីងហៅផាស្អាប់ក្នុងគោលបំណងជិះត្រឡប់ទៅផ្ទះវិញដោយសារតែតំបន់ដែលគាត់ទៅបុណ្យសពចូលទៅក្នុងប្រហែល២០០ម៉ែត្រដោយស្ងាត់ខ្លាចកង់បីមិនចូលទៅយក រូបគាត់ក៏ដើរចេញមកអង្គុយនៅមុខក្លោងទ្វារវត្តកំពែងដើម្បីរង់ចាំផាស់ស្អាប់ (ហៅកង់បីឥណ្ឌ) ជិះត្រឡប់ទៅផ្ទះវិញ។

ខណៈកំពុងតែអង្គុយរង់ចាំស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំផ្លាកលេខ ចេញមកពីខាងក្រោយហើយក៏ឆក់ទូរស័ព្ទរបស់គាត់ដោយឆក់មិនបានពួកជនសង្ស័យឈប់ម៉ូតូចុះមក២នាក់ទៀត ប្រវាយប្រតប់ដើម្បីប្លន់យកទូរស័ព្ទរបស់គាត់បានហើយរត់ឡើងជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់តែម្តង។

ក្រោយពីកើតហេតុជនរងគ្រោះបានជិះកង់បីឥណ្ឌាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ដើម្បីឱ្យសមត្ថកិច្ចកំណត់ មុខសញ្ញាតាមចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕


 

-->
adverise with khmeread