ប្រព្រឹត្តអំពើអសីលធម៌​គ្មាន​តម្លៃ​ជាមនុស្ស​, បុរសម្នាក់រំលោភចៅស្រីបង្កើតត្រូវប៉ូលិសវ៉ៃខ្នោះ

កំពង់ស្ពឺ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិសស្រុ​ក​ភ្នំស្រួច​​ឃាត់​ខ្លួន​ជាក់ស្ដែង​ប​ញ្ជូ​នមក​ ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ដ កាលពីនៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ វេលា​ម៉ោ​ង១០ព្រឹកកន្លងទៅ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភចៅស្រីបង្កើតរបស់ខ្លួនបានសម្រេចជាច្រើនលើក។

លោកវរសេនីយ៍​ឯក​ សាយ​ ប៊ុន​ថន​ អធិការ​ប៉ូលិស​ស្រុក​បានឱ្យ​ដឹងថា ដំបូងប៉ូលិសស្រុកភ្នំស្រួចបានទទួល​ពាក្យបណ្តឹងពីឈ្មោះ ស.ន ភេទស្រី អា​យុ​៣៣ ឆ្នាំ​រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅ​ត្រួក ភេ​ទប្រុស អាយុ៥៨ឆ្នាំ (ត្រូវជាឪពុកក្មេក) រស់នៅភូមិ ឃុំ ជាមួយគ្នា។ 

លោកអធិការបន្តថា វេលាម៉ោង០៧ និង៤០នាទីព្រឹក​ ថៃ្ង​ទី៦ខែមីនា​ឆ្នាំ​២០២១ ​នៅ​ចំណុចផ្ទះជនសង្ស័យ​ឈ្មោះ​ ម៉ែន ចន្ថា បានធ្វើសកម្មភាពចាប់​រំលោភ​ជនរងគ្រោះ​ឈ្មោះ Y R N អា​យុ១២ឆ្នាំ បានសម្រេចជាថ្មី​ម្ដងទៀត​, ខណៈពេលនោះ​ម្តាយជន​រង​គ្រោះបានមកទាន់​ រួចបានមកដាក់បណ្ដឹងឱ្យស​មត្ថកិច្ចជួយអន្ដរាគមន៍​ភ្លាមៗ​។ 

ក្រោយទទួលបាន​ប​ណ្ដឹង​ពីជនរង​គ្រោះ​ លោកអធិការបានបញ្ជាផ្នែក​ប៉ូលិសព្រហ្មទណ្ឌ​ កោះហៅ​នាំជនសង្ស័យខាងលើ​មកកាន់​អធិ​ការ​ដ្ឋាន​ប៉ូលិស​ស្រុក​ភ្នំស្រួច​ដើម្បី​សាកសួរ។ ពេលនោះជ​ន​សង្ស័យ​បានឆ្លើយសារភាពនៅចំពោះមុខថា «ខ្លួ​នពិតជាបានប្រព្រឹត្ត​ សកម្មភាព​ជាច្រើន​ដងចាប់តាំង​ពីឆ្នាំ​២០១៩-២០២១ ដូចការចោទប្រកាន់ពិតមែ​ន»។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបានប៉ូលិសស្រុក​កសាងសំណុំ​រឿង​បញ្ជូន​មកកាន់ការិយាល័​យជំនាញខេត្ដ​ ចាត់ការ​តាមនីតិវិធី​៕


 

-->
adverise with khmeread