ស្ត្រីជនជាតិថៃម្នាក់​លបលួចឆ្លងដែនចូលមកប្រទេសកម្ពុជា​ប្រឈមនឹងការបណ្តេញចេញ

បាត់ដំបង ៖ ស្ត្រីជនជាតិថៃម្នាក់​បានលបលួចឆ្លងដែនចូលមកប្រទេសកម្ពុជា​ ដោ​យខុសច្បាប់​នាពេលកន្លងទៅ​ ហើយត្រូវបានសមត្ថកិច្ចច្រកទ្វារអន្តរជាតិគីឡូ១៣​ និងប៉ូលិសស្រុកសំពៅលូន ឃាត់ខ្លួនសាកសួរ​ និង​នាំទៅធ្វើចត្តាឡីស័ក​ស្របតាមវិធានសុខាភិបាលនៅទីនោះ​រួចហើយនោះ ប្រឈមនឹងការបណ្តេញចេញ។ 

ប៉ូលិសនិយាយថា ស្រ្តីជាជនបរ​ទេសម្នាក់ឈ្មោះ​ ខុងក្រាថូក​ សុផា​ ជនជាតិថៃ អាយុ២៦ឆ្នាំ​ រស់នៅខេត្តស្រះកែវ​ ប្រទេសថៃ​ ត្រូវបានប៉ូលិសនាំខ្លួនពីមណ្ឌលចត្តាឡីស័ក នៅព្រឹកថ្ងៃទី​០៧​ ខែ​មីនា​ ឆ្នាំ​២០២១ គឺបន្ទាប់ពីបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរួចមក ត្រូវបានប៉ូលិស បញ្ជូនទៅអគ្គនា​យ​កដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

ប៉ូលិសបន្តថា ដោយមិនមានពាក់ព័ន្ធករណីឆ្លងជម្ងឺកូវីដ-១៩​ ស្រី្តរូបនេះត្រូវបានទទួលនូវការផាកពិន័យស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិ​បាល ហើយពេលនេះស្រី្តជាជនបរទេសរូបនេះត្រូវបានបញ្ជូនគាត់ទៅកាន់​អគ្គនា​យ​កដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

-->
adverise with khmeread