រអិលគ្រឿងចក្រពីលើជំរាលភ្នំបណ្តាលឱ្យបុរសម្នាក់អ្នកបើកបរស្លាប់

កំពង់ស្ពឺ ៖ បុរសម្នា​ក់បាន​បើក​គ្រឿងចក្រ​កាយ​ថ្ម​ម៉ាប​នៅក្នុង​ចំណុច​ក្រុមហ៊ុន​ថ្ម​ម៉ាប​ ចៃដន្យក៏​បាន​រអិល​ធ្លាក់​មកក្រោម​បណ្តាល​ឱ្យរបួសធ្ងន់​និង​បាន​ស្លាប់​ពេល​បញ្ជូនដល់​មន្ទីរពេទ្យ​ ដែលគ្រោះថ្នាក់នេះ​កើតឡើងនៅ​ជំរាលភ្នំ ភូមិ​បន្ទាយរ​ការ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ កាលពី​ល្ងាច​ថ្ងៃទី​៧​ ខែមីនា​ ឆ្នំា២០២១។

សមត្ថកិច្ចនិយាយថា ដំបូង​ឈ្មោះ អាត សម្បត្តិ អាយុ​៥៣​ឆ្នាំ ​ជា​បុគ្គលិក​បម្រើការ​នៅ​ក្រុមហ៊ុន​ថ្ម​ម៉ាប​ខាងលើ​ បាន​បើក​គ្រឿ​ងចក្រកាយ​ថ្ម​ម៉ាប​ ហើយចៃដន្យក៏រអិល​ធ្លាក់​គ្រឿងចក្រ​ពីលើ​ភ្នំ​កម្ពស់​២០​ម៉ែត្រ​ បណ្តាល​ឱ្យរងរបួស​ធ្ងន់​។​ ជនរងគ្រោះ​ត្រូវបាន​ក្រុមហ៊ុន​យក​រថយន្ត​ផ្ទាល់ខ្លួន​ដឹកយក​សង្គ្រោះ​នៅ​​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង​ តែ​ជនរងគ្រោះ​បាន​ស្លាប់​ពេលមកដល់​មន្ទីរពេទ្យ​តែម្តង។

សពបានប្រគល់ជូនក្រមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពិសមត្ថកិច្ចជំនាញបានធ្វើកោសល្យពិច័យរួចបញ្ជសក់ថា «ពិតជាស្លាប់ដោយគ្រោះថ្នាក់ការងារ»៕


 

-->
adverise with khmeread