ក្លឹប Manchester City ចង់បានកីឡាករ Adrien Rabiot របស់ក្លឹប Juventus

        ភ្នាក់ងារម្នាក់អះអាងថា ក្លឹប Manchester City បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើ  Adrien Rabiot របស់ក្លឹប  Juventus។

        គេជឿថា ក្លឹបយក្សនៅក្របខណ្ឌ  Premier League កំពុងចាប់អារម្មណ៍ចង់បានកីឡាករវ័យ២៥ ឆ្នាំ អំឡុងរដូវកាលទិញដូរនៅរដូវក្តៅ។

        ទោះបីជាយ៉ាងណា តំណាងរបស់  Rabiot បាននិយាយថា កីឡាកររូបនេះមិនទំនងជាចាកចេញពីក្លឹប  Juventus នៅរដូវក្តៅនេះទេ បន្ទាប់ពីធ្វើបានល្អនៅក្របខណ្ឌ Serie A អំឡុងយុទ្ធនាការឆ្នាំ ២០២០និង ២០២១។

        ភ្នាក់ងារ Rabiot បាននិយាយថា កីឡាករបារាំងរូបនេះស្ថិតនៅក្នុងបញ្ជីកីឡាករជាគោលដៅផ្ទេររបស់លោក Pep Guardiola ។

        ខ្សែបម្រើក្លឹប  Juventus រូបនេះត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមក កាន់ក្របខណ្ឌ  Premier League កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីធ្វើបានល្អនៅរដូវកាលដំបូងជាមួយក្លឹបនៅក្រុង Turin ។

        តាមព័ត៌មានថា លោក Carlo Ancelotti  បានដាក់សំណើផ្ទេរច្រើនលើកច្រើន សាកាលពីឆ្នាំ ២០២០ ដើម្បីធ្វើការងារជាមួយកីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលបានបង្ហាញមុខក្នុងក្រុមជម្រើសដំបូងកាលពីឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះ ប៉ុន្តែមិនសូវទទួលបានជោគជ័យទេ៕

-->
adverise with khmeread