Ole Gunnar Solskjaer នៅតែមានអារម្មណ៍ថា ក្រុមរបស់លោកនៅមានសមត្ថភាពទាបជាងក្រុម Manchester City

         លោក Ole Gunnar Solskjaer នៅតែមានអារម្មណ៍ថា ការប្រជែងយកតំណែងជើងឯក គឺផុតពីដៃរបស់ក្រុម Manchester United បើទោះបីជាក្រុមបិសាចក្រហមបានបញ្ចប់ជ័យជម្នះ ២១ ប្រកួតជាប់គ្នារបស់ក្រុម Manchester City ក៏ដោយ។

        ការរកបានគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី២ ដោយកីឡាករ Bruno Fernandes និងការរកបានគ្រាប់បាល់ដោយកម្រពីកីឡាករ Luke Shaw បានធ្វើឲ្យក្រុមភ្ញៀវដណ្តើមបាន៣ពិន្ទុ ដើម្បីឡើងមកឈរលើក្រុម Leicester ។

        លទ្ធផលនេះកាត់បន្ថយគម្លាតជាមួយក្រុម City មកនៅត្រឹម ១១ពិន្ទុ ប៉ុន្តែលោក  Solskjaer ជឿថា នេះគ្រាន់តែជាការឈ្នះធម្មតា ហើយថា ក្រុម City មានកម្រិតលេងខ្ពស់ជាងក្រុមរបស់លោកឆ្ងាយណាស់។

        លោក Solskjaer មានអារម្មណ៍សប្បាយរីករាយនឹងជ័យជម្នះនេះ ដែលធ្វើឲ្យលោកក្លាយជាអ្នកចាត់ការដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លឹប ដែលឈ្នះបីប្រកួតក្រៅទឹកដីលើក្រុមក្បែរខាងរបស់ខ្លួននេះ។

        លោក Solskjaer បាននិយាយថា "នៅពេលរកបាន ២គ្រាប់នៅក្រៅទឹកដី រក្សាបានឃ្លីនស៊ីតនិងការរក្សាបានទម្រង់លេងបែបនេះ អ្នកប្រាកដជាសប្បាយចិត្ត។ គ្រប់ការប្រកួតគឺតែងតែខុសគ្នា ប៉ុន្តែអ្នកត្រូវតែវិលត្រឡប់ទៅរកតំណែងជើងឯកនិងធ្វើអ្វីដែលយើងចង់ធ្វើ"៕

-->
adverise with khmeread