ទន្លេមេគង្គនៅខេត្តនគរភ្នំរបស់ថៃស្រកនៅសល់កម្ពស់តែជាង១ម៉ែត្រ

បច្ចុប្បន្នទឹកទន្លេមេគង្គមានជម្រៅតែជាង ១ ម៉ែត្រប៉ុណ្ណោះ ខណៈវាហូរកាត់ព្រំដែនខេត្តនគរភ្នំ ភាគឦសានប្រទេស ដោយបង្កការគំរាមកំហែងនៃគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងរដូវប្រាំង។ នេះយោងតាមកាសែត Bangkok Post ផ្សាយថ្ងៃចន្ទនេះ។

ក្រុមមន្ត្រីថៃនិយាយថា កម្ពស់ទឹកទន្លេមេគង្គបានធ្លាក់ចុះយ៉ាងលឿននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសជិតខាងឡាវ និង មានភ្លៀងធ្លាក់តិចនៅក្នុងតំបន់ស្តុកទឹក។

កម្រិតទឹកនៅក្នុងដៃទន្លេសំខាន់ៗចំនួន ៣ គឺទន្លេណាមកាម, ណាមសុងក្រាម និង ណាមអ៊ុន ឥឡូវនេះមានកម្រិតពី ១០ ទៅ ២០ ភាគរយនៃសមត្ថភាពរបស់ពួកវា ដែលបណ្តាលឱ្យមានការខ្វះខាតទឹកសម្រាប់កសិកម្ម។ ទឹកក្រោមដីក៏ស្ងួតដែរ។

ដូច្នេះមន្រ្តីធារាសាស្រ្តបានបញ្ឈប់ការបញ្ចេញទឹកពីបឹង Nong Han ក្នុងខេត្តសាខននគរ ចូលទៅក្នុងទន្លេមេគង្គកាត់តាមទន្លេណាមកាម ដើម្បីរក្សាទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ស្រោចស្រពដីស្រែប្រហែល ៦០.០០០ ហិកតានៅរដូវប្រាំង។

កសិករក៏ត្រូវបានគេប្រាប់ឱ្យដាំដំណាំនៅក្រៅតំបន់ស្រោចស្រពនិងស្វែងរកប្រភពទឹកថ្មីៗដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតផងដែរ៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread