ឃាត់ខ្លួនអ្នកបាញ់អាប៉ោងម្នាក់និងអ្នកលេងម្នាក់នៅស្រុកកៀនស្វាយ

កណ្តាល ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ភូមិធំ ​បានបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ដោយបានឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង២ នាក់ នៅថ្ងៃអាទិត្យទី០៧ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០ នាទីរសៀលនៅចំណុចដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិភូមិធំ  ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនសង្ស័យជា អ្នកបាញ់អាប៉ោងម្នាក់និងអ្នកលេងម្នាក់ រួមមាន ទី១-ឈ្មោះ ជូ យ៉ុន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ម៉ម ស៊ីណា (ទូច) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកអ្នកចាក់មានគ្នាប្រហែល ០៤ ទៅ ០៥ នាក់ទៀតរត់គេចខ្លួនអស់។

ចំណែកវត្ថុតាងចាប់យករួមមាន មេអាប៉ោងចំនួន០៤គ្រាប់, ចានអាប៉ោងចំនួន០១, គម្របអាប៉ោងចំនួន០១, កម្រាលជ័រមានលេខចំនួន០១, ទូរស័ព្ទដៃម៉ាកOPPO ម៉ូដែលCPH2127 ពណ៌ទឹកសមុទ្រចំនួន០១, ប្រាក់រៀលចំនួន៦០៥០០០រៀល (ហុកសិបម៉ឺនប្រាំពាន់រៀល), កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១, ម៉ូតូចំនួន០២គ្រឿង (ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AI-7218 និង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ កណ្តាល 1AC-7653 )។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលភូមិធំ រូចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread