adverise with khmeread 07dd83b5 81a9 4b0f ad05 b3a238c72091

Range Rover ស្លាកលេខ រាជការត្រូវជនមិនស្គាល់មុខលួចដុតឆេះខ្ទេច(មានវីដេអូ)

​     ភ្នំពេញ ៖ រថយន្តម៉ាក Range Rover មួយគ្រឿង ត្រូវបានឆាបឆេះយ៉ាងសន្ឋោសន្ឋៅ បណ្ដាលឲ្យរងការខូចខាតសល់តែគ្រោងឆ្អឹងខ្លោចដោយសារតែជនមិនស្គាល់មុខលួចដុត ហើយរត់គេចខ្លួនបាត់។

     ហេតុការណ៍ឆេះរថយន្តនេះបានបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះចុះមកពន្លត់ កាលពីវេលាម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្លូវ៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

     ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលត្រូវជនសង្ស័យលួចដុតនោះម៉ាក Range  Rover ពណ៌ស ពាក់ស្លាកលេខរាជការ 1941 ត្រូវបានម្ចាស់យកមកទុកចោលក្រោយផ្ទះជារៀងរាល់ថ្ងៃមុនពេលចូលដេក។

     បើតាមសម្តីសន្តិសុខដែលយាមការនៅក្បែរកន្លែងកើតហេតុនោះបានប្រាប់ឲ្យដឹងថា នៅ មុខពេលកើតហេតុគាត់បានក្រឡែកឃើញ មនុស្សម្នាក់បានរត់ចេញពីរថយន្តនោះ ខណៈពេលនោះស្រាប់តែមានភ្លើងឆេះរថយន្តតែម្ដង។ ភ្លាមនោះគាត់ក៏ស្រែកឆោឡោឡើងថា "ភ្លើងឆេះរថយន្តហើយ"ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យ ខ្លះយកដីខ្សាច់ មកបាច​លើរថយន្ត និងខ្លះទៀត តទុយយោទឹកក្នុងផ្ទះមកបាញ់ពន្លត់រថយន្ត។

      បន្ទាប់មក ដោយមានការសហការគ្នារវាងប្រជាពលរដ្ឋនិងម្ចាស់ផ្ទះ ទើបអគ្គីភ័យដែល​ឆាបឆេះរថយន្តនោះត្រូវបានរលត់ទៅវិញ ដោយមិនរំខានល់សមត្ថកិច្ចមូលដ្ឋានឡើយ។ ប៉ុន្តែរថយន្តឆេះខ្ទេចល្មមតែម្តង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់