ក្រោយទទួលវ៉ាក់សាំងរួច សម្តេចសង្ឃដាឡៃឡាម៉ាជំរុញមនុស្សទាំងអស់ឱ្យទទួលថ្នាំបង្ការ

មេដឹកនាំសាសនាទីបេតិ៍សម្តេចសង្ឃដាឡៃឡាម៉ាបានទទួលវ៉ាក់សាំងកូវីដដូសដំបូង ខណៈជំរុញឱ្យអ្នកដទៃដែលមានសិទ្ធិ មកទទួលថ្នាំបង្ការ។

ព្រះអង្គមានសង្ឃដីកាថា "នេះពិតជាមានប្រយោជន៍ណាស់។ ល្អណាស់" ។

ក្រុមមន្ត្រីបាននិយាយថា សម្តេចសង្ឃដាឡៃឡាម៉ាបានចុះឈ្មោះដើម្បីទទួលថ្នាំបង្ការ។

ឥណ្ឌាបានបើកដំណើរការចាក់វ៉ាក់សាំងរបស់ខ្លួននៅថ្ងៃទី ១៦ ខែមករា ប៉ុន្តែវាត្រូវបានកំណត់ចំពោះបុគ្គលិកថែទាំសុខភាពនិងបុគ្គលិកជួរមុខប៉ុណ្ណោះ។

ទោះយ៉ាងណាចាប់តាំងពីថ្ងៃទី ១ ខែមីនាផែនការត្រូវបានពង្រីកដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ និងអ្នកដែលមានអាយុចន្លោះពី ៤៥ ទៅ ៥៩ ឆ្នាំ ដែលមានជំងឺប្រចាំកាយ។

ដោយទទួលបានការចាក់លើកដំបូងរបស់ព្រះអង្គនៅភាគខាងជើងនៃរដ្ឋ Himachal Pradesh កាលពីថ្ងៃសៅរ៍សប្តាហ៍មុន សម្តេចសង្ឃដាឡៃឡាម៉ាបានមានសង្ឃដីកាថាប្រជាជនចាំបាច់ត្រូវចាក់វ៉ាក់សាំងដើម្បីការពារបញ្ហាធ្ងន់ធ្ងរមួយចំនួន៕ ប្រភព ៖ BBC


 

-->
adverise with khmeread