ទិនហ្វីចូលរួមបុណ្យសពដៃគូកំប្លែងដ៏ល្បី លោក ង៉ ម៉ាន់តាត

ពិធីបុណ្យសពសម្រាប់តារាកំប្លែងហុងកុងលោក ង៉ ម៉ាន់តាត បានធ្វើឡើងកាលពីម្សិលមិញ (ថ្ងៃទី ៧ ខែមីនា) នៅឯមហោស្រពបុណ្យសព Hung Hom Universal Funeral និង តារាល្បីៗជាច្រើនរួមទាំងស្តេវិន ចូវ (ទិនហ្វី) បានមកផ្ទាល់ដើម្បីគោរពវិញ្ញាណក្ខន្ធលោកង៉។

ទិនហ្វីអាយុ ៥៨ ឆ្នាំនិងប្អូនស្រីរបស់គាត់បានបង្ហាញខ្លួននៅសាលបុណ្យសពនៅម៉ោងប្រហែល ៤ រសៀលហើយបានចាកចេញបន្ទាប់ពី ៩ នាទី។ ខណៈពេលដែលគាត់គ្រវីដៃដាក់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលតម្រង់ជួរនៅខាងក្រៅ គាត់មិនបានធ្វើសេចក្តីថ្លែងការណ៍អ្វីទេ។

មានពាក្យចចាមអារ៉ាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថាលោកម៉ាន់តាតនិងទិនហ្វីមានជម្លោះនឹងគ្នាហើយមិននិយាយរកគ្នានោះទេ។ អ្នកទាំងពីរមានភាពល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាដៃគូកំប្លែងនិងបានសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើនជាមួយគ្នា ប៉ុន្តែពួកគេមិនបានសហការគ្នាទេចាប់តាំងពីរឿងបាល់ទាត់សៅលីងក្នុងឆ្នាំ ២០០១៕ 


 

-->
adverise with khmeread