ភ្លើងឆេះអគារមន្ទីរសម្រាកព្យាបាលនិងសម្ភពឈាង សេង បណ្តាលមកពីភ្លើងកម្ទេចធូប

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នាថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទីរសៀល នៅចំណុចអគារមន្ទីរសម្រាកព្យាបាល និងសម្ភពឈាង សេង ស្ថិតនៅផ្ទះលេខ៣ ក្រុមទី៩ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ គិត អរ៉ាឌី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអាជីវករ, គ្រោះអគ្គិភ័យនេះ បណ្ដាលឱ្យឆេះសម្ភារៈមួយចំនួនដូចជា គ្រែចំនួនមួយ, ទូខោអាវចំនួនមួយនិងសម្ភារៈមួយចំនួន។ មូលហេតុបណ្ដាលមកពីឆេះកម្ទេចភ្លើងធូប។

ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យរាជធានីភ្នំពេញជួយធ្វើអន្តរាគមន៍ចំនួន២គ្រឿងហើយប្រើប្រាស់ទឹកអស់ពីររថយន្តស្មើនឹង៨ម៉ែត្រ ហើយបានពន្លត់ចប់នៅវេលាម៉ោង៣ និង១៥ នាទី រសៀលថ្ងៃដដែល៕


 

-->
adverise with khmeread