យោធាមីយ៉ាន់ម៉ាគាស់យកសាកសពបាតុករ "Everything will be OK" មកពិនិត្យហើយបញ្ជាក់ថានាងមិនមែនប៉ូលិសបាញ់ទេ

សាកសពរបស់យុវតីអាយុ ១៩ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយពាក់អាវយឺតសរសេរថា "អ្វីៗនឹងមិនអីទេ" (Everything will be OK) ត្រូវបានមន្រ្តីមីយ៉ាន់ម៉ាគាស់ពីផ្នូរដើម្បីបញ្ជាក់ថានាងមិនត្រូវបានសម្លាប់ដោយប៉ូលិសទេ។

ក្រុមអាជ្ញាធរបានអះអាងថាការធ្វើកោសល្យវិច័យថ្មីនេះបានបង្ហាញភាពស្អាតស្អំរបស់ប៉ូលិស ពោលគឺតែប៉ុន្មានម៉ោងមុនពេលកងកម្លាំងសន្តិសុខបានបាញ់សម្លាប់មនុស្ស ២ នាក់បន្ថែមទៀតកាលពីថ្ងៃចន្ទទី៨មីនា នៅពេលប៉ូលិសបានបាញ់រះទៅលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុង Myitkyina ។

នាង Kyal Sin ដែលគេស្គាល់ជាទូទៅថាជា Angel បានស្លាប់កាលពីថ្ងៃពុធសប្តាហ៍មុនពីការបាញ់ចំក្បាលនៅពេលក្រុមបាតុករបានរងការបាញ់ប្រហារពីកម្លាំងសន្តិសុខដែលព្យាយាមបញ្ចប់បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។

នាងបានក្លាយជានិមិត្តរូបនៃចលនាតវ៉ា។

ការសម្លាប់ Kyal Sin បាននាំមកនូវភាពខ្ពើមរអើមនិងកំហឹងថ្មីៗបន្ថែមទៀតលើយោធាពីសំណាក់គូប្រជែង ដែលចោទប្រកាន់របបយោធាថាព្យាយាមលាក់បាំងការពិតដែលថានាងត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ពួកគេ។

ទូរទស្សន៍រដ្ឋបាននិយាយថាប៉ូលិសចៅក្រមនិងវេជ្ជបណ្ឌិតបានគាស់សាកសពនាងចេញពីផ្នូរនិងធ្វើការវះកាត់ស៊ើបអង្កេត។

ពួកគេរកឃើញរបួសធ្លុះមួយនៅក្រោយក្បាលរបស់នាង ហើយវត្ថុដែលទម្លុះក្បាលនាងមានប្រវែង ១,២សង់ទីម៉ែត្រគុណនឹង ០,៧ សង់ទីម៉ែត្រនៅក្នុងខួរក្បាលរបស់នាង ហើយនិយាយថា វាខុសគ្នាឆ្ងាយណាស់ពីក្បាលគ្រាប់ដែលប្រើដោយប៉ូលិស។ 

ទូរទស្សន៍រដ្ឋនិយាយថា ប៉ូលិសបានប្រឈមទល់មុខគ្នាជាមួយបាតុកររឿងអីរបួសបែរជានៅចំពីក្រោយក្បាលរបស់នាង ហើយថាវត្ថុដែលសម្លាប់នាង Kyal Sin អាចបាញ់ចេញពីគ្រាប់កាំភ្លើង ៣៨ ក្បៀស។ 

ទូរទស្សន៍ MRTV និយាយថា "ហេតុដូច្នេះ គេអាចសន្មតថា អ្នកដែលមិនចង់បានស្ថិរភាពបានរៀបចំផែនការធ្វើឃាតនាង"៕

 

-->
adverise with khmeread