អតីតរដ្ឋមន្ត្រីឧស្សាហកម្មចិនថាប៉េកាំងត្រូវចំណាយពេល ៣០ ឆ្នាំទៀតទើបតាមទាន់ឧស្សាហកម្មរបស់អាមេរិកនិងអាល្លឺម៉ង់

អតីតរដ្ឋមន្រ្តីឧស្សាហកម្មចិនបាននិយាយកាលពីថ្ងៃអាទិត្យទី៧មីនាថា ចិននឹងត្រូវចំណាយពេលយ៉ាងតិច ៣០ ឆ្នាំដើម្បីក្លាយជាមហាអំណាចផលិតកម្មកំពូលដូចសហរដ្ឋអាមេរិកឬអាល្លឺម៉ង់។

លោក Miao Wei ដែលបានដឹកនាំក្រសួងឧស្សាហកម្មនិងក្រសួងបច្ចេកវិទ្យាព័ត៌មានអស់រយៈពេលមួយទសវត្សរ៍មុនពេលចុះចេញពីតំណែងក្នុងខែសីហា បានបង្ហាញបញ្ជីបញ្ហាប្រឈមជាមូលដ្ឋានចំពោះវិស័យផលិតកម្មរបស់ចិនរួមទាំងចំណុចខ្សោយរបស់ខ្លួននៅក្នុងផ្នែកមូលដ្ឋានគ្រឹះដូចជាគ្រឿងបន្លាស់ចាំបាច់ វត្ថុធាតុដើម និង បច្ចេកវិជ្ជា។

បញ្ហាផ្សេងទៀតគឺការបិទរបស់បរទេសលើបច្ចេកវិទ្យាសំខាន់ៗមិនឱ្យធ្លាយចេញទៅក្រៅ ភាពមិនប្រាកដប្រជាកាន់តែច្រើនក្នុងការទទួលបានបច្ចេកវិជ្ជាស្នូលនិងខ្សែសង្វាក់ផ្គត់ផ្គង់ និង ការធ្លាក់ចុះ "ឆាប់រហ័សពេក" នៅក្នុងចំណែកផលិតកម្មរបស់សេដ្ឋកិច្ច។

លោក Miao Wei បានប្រាប់សមាជិកផ្សេងទៀតនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) ថា "វិស័យផលិតកម្មរបស់ចិនមានទំហំធំតែមិនខ្លាំងទេ គ្រប់ជ្រុងជ្រោយតែមិនល្អឥតខ្ចោះទេ ដែលស្ថានភាពនេះនៅមិនទាន់មានការផ្លាស់ប្តូរនៅឡើយទេ"។

លោកបន្តថា "ក្នុងវិស័យផលិតកម្មដែលមាន៤ថ្នាក់នៅលើពិភពលោក ប្រទេសចិនស្ថិតថ្នាក់ទី ៣ ។ វាត្រូវចំណាយពេលយ៉ាងតិច ៣០ ឆ្នាំដើម្បីសម្រេចគោលដៅក្លាយជាមហាអំណាចដ៏ធំផ្នែកផលិតកម្ម"៕ ប្រភព ៖ South China Morning Post

-->
adverise with khmeread