បុរសអាមេរិកអាយុ ៦៩ ឆ្នាំលេចអាការៈកូវីដចម្លែកខុសគេ គឺឡើងប្រដាប់ភេទ ៣ ម៉ោងមិនព្រមស្រក

អ្នកជំងឺកូវីដ១៩ម្នាក់នៅសហរដ្ឋអាមេរិកទទួលរងអាការៈលិង្គឡើងរឹងរយៈពេល ៣ ម៉ោង ដោយសារតែផលវិបាកដ៏កម្រនៃជំងឺនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី៨មីនា។

បុរសដែលគេមិនបញ្ចេញអត្តសញ្ញាណអាយុ ៦៩ ឆ្នាំមកពីរដ្ឋ Ohio ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា រឹងលិង្គមិនព្រមស្រក ខណៈពេលដែលគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយនឹងជំងឺកូវីដធ្ងន់ធ្ងរនៅរដូវស្លឹកឈើជ្រុះ។

គាត់ត្រូវបានដឹកចូលមន្ទីរពេទ្យ Miami Valley កាលពីខែសីហាជាមួយនឹងការដកដង្ហើមពិបាកនិងការរលាកធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានសារធាតុរាវកកើតឡើងនៅខាងក្នុងសួតរបស់គាត់។

អ្នកជំងឺធាត់ខ្លាំងរូបនេះត្រូវបានចាក់ថ្នាំបំបាត់ការឈឺចាប់ ហើយដាក់បំពង់ខ្យល់អុកស៊ីសែន នៅពេលដែលស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ហើយសួតរបស់គាត់ចាប់ផ្តើមខូចបន្ទាប់ពីការព្យាបាលរយៈពេល ១០ ថ្ងៃ។

ពេទ្យបានដាក់គាត់ឱ្យដេកផ្កាប់មុខរយៈពេល ១២ ម៉ោងជាបច្ចេកទេសសង្គ្រោះបន្ទាន់មួយ ដើម្បីជួយឱ្យមានខ្យល់នៅជុំវិញខ្លួន។ នៅពេលដែលគាត់ត្រូវបានគេបែរខ្លួនដេកផ្ងារវិញនៅពេលរសៀល គិលានុបដ្ឋាយិកាបានកត់សម្គាល់ឃើញថាគាត់បះលិង្គ។

សរសេរនៅក្នុងទស្សនាវដ្តី The American Journal of American Medicine ពេទ្យព្យាបាលគាត់បាននិយាយថាពួកគេជឿជាក់ថា កូវីដបានបណ្តាលឱ្យមានការកកឈាមក្នុងលិង្គរបស់គាត់។

កញ្ចប់ទឹកកកមួយត្រូវបានគេយកទៅដាក់លើលិង្គរបស់អ្នកជំងឺដើម្បីព្យាយាមបន្ថយការហើម ប៉ុន្តែការរឹងបន្តរយៈពេល ៣ ម៉ោង។ បន្ទាប់មកគ្រូពេទ្យត្រូវបង្ហូរឈាមចេញពីលិង្គរបស់គាត់ដោយប្រើម្ជុល។ ខណៈពេលដែលលិង្គមិនព្រមស្រកចុះវិញ អ្នកជំងឺក៏បានស្លាប់នៅបន្ទប់ ICU នៅពេលសួតរបស់គាត់ខូច៕

-->
adverise with khmeread