រញ្ជួយដី ៦,៦​ រិច្ឆទ័រវាយប្រហារនូវែលសេឡង់សាជាថ្មី

នូវែលសេឡង់ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិត៦,៦រិច្ឆទ័រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីរញ្ជួយដីជាច្រើននៅក្នុងតំបន់ដដែលបានបង្កឱ្យមានការភ័យខ្លាចអំពីរលកយក្សស៊ូណាមីនិងការជម្លៀសមនុស្សចេញជាច្រើន។

ការរញ្ជួយជាបន្តបន្ទាប់ត្រូវបានកត់ត្រាទុកនៅព្រឹកថ្ងៃអង្គារនេះ ពោលគឺបួនថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងចំនួនពីរបានបង្កឱ្យមានការជម្លៀសមនុស្សចេញនៅតាមបណ្តោយឆ្នេរប្រវែង១៦០គីឡូម៉ែត្ររបស់ប្រទេសនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺការរញ្ជួយដីនៅឆ្នេរភាគឦសានមានកម្រិត ៦,៦ រិច្ឆទ័រដែលបានកត់ត្រានៅម៉ោង ៨:៣៥ ព្រឹកម៉ោងក្នុងស្រុក។

ការរញ្ជួយដីកម្រិតខ្សោយ ៤,៩ រិច្ឆទ័របានញ័រដល់តំបន់កោះឆ្ងាយ Kermadec ភាគខាងជើងនៃប្រទេសនូវែលសេឡង់ គឺមួយនាទីក្រោយម៉ោង ៨:៣៦ ព្រឹក។

រហូតមកដល់ពេលនេះការព្រមានអំពីរលកយក្សស៊ូណាមីមិនបានត្រូវបានចេញនៅឡើយទេ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread