adverise with khmeread 1

​ត្រៀមខ្លួន Wolfsburg! Zidane ថា​នឹងធ្វើ​ស៊ី​ក្រុម​អាល្លឺម៉ង់​នេះ​ឱ្យបាន​យប់​នេះ​

​    ​គ្រូបង្វឹក​ក្រុម​អធិរាជ​ស Real Madrid លោក Zinedine Zidane បាន​សង្កត់ធ្ងន់ថា ក្រុម​របស់គាត់​មិនបាន​គិតពី​លទ្ធភាព​នៃ​ការចាកចេញ​ពី Champions League ឡើយ ខណៈ​ពួកគេ​កំពុងធ្វើការ​យ៉ាងសកម្ម​ដើម្បី​ទទួល​ក្រុម Wolfsburg ក្នុង​រាត្រី​នេះ​។​

​    ​លោក Zidane បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា "Madrid មិនដែល​ត្រៀមខ្លួន​ចុះចាញ់​ឡើយ​។ Madrid តែងតែ​គិត​អំពី​ការ​ឆ្លងទៅ​វគ្គ​បន្ទាប់​។ យើង​ចង់​ឈ្នះ​ពាន​ទៀត ដូច្នេះហើយ​បានជា​ក្លឹប​នេះ​ឈ្នះ​ពាន​អឺរ៉ុប​ច្រើន​យ៉ាងនេះ​"​។​

​    ​គាត់​បាន​បន្ត​ដោយ​ជំនឿ​ចិត្ត​ថា "​ខ្ញុំ​មិន​បារម្ភ​ឡើយ​។ យើង​ត្រូវតែ​នៅ​ស្ងប់ស្ងៀម ហើយ​គិត​អំពី​ភារកិច្ច​ដែលមាន​ក្នុង​ដៃ​។ អ្នក​ត្រូវតែ​គិត​វិជ្ជមាន​។ ខ្ញុំ​ចូលចិត្ត​ការប្រកួតប្រជែង​បែបនេះ​។ វា​ជា​រឿង​ល្អ​ដែល​ប្រឈមមុខ​នឹង​ភារកិច្ច​លំបាក​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់