រថយន្តធុនធំ២គ្រឿងបើកបុកគ្នារបួសបាក់ជើងបុរសម្នាក់នៅលើកំណាត់ផ្លូវជាតិលេខ៥១

កំពង់ស្ពឺ​ ៖​ មានគ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​រវាងរថយន្ដ​ និងរថយ​ន្តបើកបរក្នុងទិសដៅបញ្ច្រាសគ្នា​ នៅលើផ្លូវជាតិ​លេ​ខ ៥១​ ចន្លោះគីឡូម៉ែ​ត្រ​ ៣-៤​ត្រង់ចំណុចភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ នៅវេលា​ម៉ោង ១២ និង ៤០ នាទី ថ្ងៃចន្ទ ទី៨ ខែ​មីនា ឆ្នាំ២០២១បណ្តាលឱ្យបាក់ជើងបុរសម្នាក់។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តម៉ាក H​YUNDAI PORTER ពណ៌ស ពាក់ស្លាកលេខកំព​ង់ស្ពឺ 2A-7291 បើកបរដោយឈ្មោះ ផាត់ នី ភេទប្រុស អាយុ ៤២ ឆ្នាំ​ របួសបាក់​ជើងស្តាំ រស់នៅ​ភូមិ​ចាម ឃុំវាល ស្រុកគងពិ​សី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើង។

លុះបើកមកដល់ចំណុចខាងលើបានបើកទៅបុ​ករថ​យន្ត ០១គ្រឿងម៉ាក D​AEWOO ពណ៌ស ពាក់ស្លាកលេ​ខភ្នំពេញ 3E.-5​4​20 សណ្តោង សឺមីរ៉ឺម៉កស៊ីទែ​ន ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ4A-6362 អ្នក​បើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។ 

យោងតាមរបាយការណ៍​ប៉ូលិសបញ្ជាក់ថា រថយន្ត​ HYUNDAI បើកបរក្នុងទិសដៅបញ្ច្រា​ស​ទិសគ្នា​ ហើយបានចូល​ទៅចំណែកទ្រូងផ្លូវរបស់រថយន្តម៉ាក DAE​W​OO ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ប​ណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សរបួសធ្ងន់ ជាអ្នកបើកបររថយន្ត HY​U​NDAI បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ​ និងខូចខាតរថយន្ត ០២គ្រឿង។ 

បច្ចុប្បន្ន​មធ្យោបាយ​បង្ក​យកមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលវាំងចាស់ ដើម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​៕


 

-->
adverise with khmeread