ប្រធានាធិបតីស៊ីរីនិងភរិយាឆ្លងកូវីដ១៩

រដ្ឋាភិបាលក្រុងដាម៉ាសបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីស៊ីរី Bashar al-Assad និងភរិយា Asma របស់គាត់បានតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីចេញរោគសញ្ញាស្រាល។

ការិយាល័យរបស់លោក Assad និយាយថា ប្រធានាធិបតីអាយុ ៥៥ ឆ្នាំនិងភរិយារបស់គាត់អាយុ ៤៥ ឆ្នាំមានសុខភាពល្អ ហើយនឹងបន្តធ្វើការខណៈឃុំខ្លួនឯងនៅផ្ទះ ៣ សប្តាហ៍។

ករណីនេះបានធ្វើឱ្យរូបលោកក្លាយជាមេដឹកនាំចុងក្រោយក្នុងចំណោមមេដឹកនាំពិភពលោកជាហូរហែ ដែលបានឆ្លងវីរុសកូរ៉ូណា។

ស៊ីរីកត់ត្រាជាផ្លូវការនូវករណីឆ្លងកូវីដចំនួន ១៦.០០០ នាក់និងស្លាប់ ១.០០០ នាក់ ប៉ុន្តែចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះដោយសារតែកង្វះការធ្វើតេស្តិ៍ ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះធ្ងន់ធ្ងរ និង ការគ្រប់គ្រងរបស់រដ្ឋាភិបាលលើប្រទេសទាំងមូលនៅមានកម្រិត៕

-->
adverise with khmeread