បារាំងកំពុងស្វែងរកឈើពិសេសបំផុតដើម្បីសាងសង់វិហារឆេះឡើងវិញ

ដើមឈើ Oak ដែលមានអាយុរាប់សតវត្សរ៍ នឹងត្រូវបានប្រើឆាប់ៗនេះ ដើម្បីសាងសង់ឡើងវិញនូវព្រះវិហារ Notre Dame ដែលធ្វើពីឈើនៅទីក្រុងប៉ារីស ដែលត្រូវបានបំផ្លាញដោយអគ្គីភ័យក្នុងឆ្នាំ ២០១៩។

ប្រធានាធិបតី Emmanuel Macron បានប្រកាសកាលពីរដូវក្តៅមុនថា វិហារនេះនឹងត្រូវបានសាងសង់ឡើងវិញដូចរចនាប័ទ្មដើម។

បើកការប្រមាញ់ដើមឈើ Oak ចំនួន ១០០០ដើម អាជ្ញាធរព្រៃឈើបារាំងនិយាយថា "ដើមឈើនេះមានលក្ខណៈពិសេស វាឆ្លើយតបគ្រប់តម្រូវការដែលស្ថាបត្យករនៃរចនាសម្ព័ន្ធដំបូលនាពេលអនាគតត្រូវការ។ វាមានប្រវែងត្រូវការកាត់ជាបំណែកសម្រាប់ រចនាសម្ព័ន្ធ ហើយវាត្រង់ល្អ អ័ក្សរបស់វាក៏ល្អឥតខ្ចោះ និងបណ្ដូលឈើស្ថិតនៅចំកណ្តាលដែលងាយស្រួលឱ្យយើងអារហើយបន្ទាប់មកយកបំណែកសម្រាប់រៀបគ្រោងសំណង់"៕


 

-->
adverise with khmeread