អ្នកកាសែតសួរសំណួរដុតឈឺៗពេក លោកនាយករដ្ឋមន្ត្រីថៃបាញ់ទឹកសម្លាប់មេរោគដាក់មុខមួយ កុំឱ្យផ្ទុញពេក!

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃអង្គារ (៩ មីនា) បានបាញ់ថ្នាំសម្លាប់មេរោគដាក់មុខអ្នកយកព័ត៌មានម្នាក់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍បន្ទាប់ពីសួរសំណួរដុតឈឺៗពេក។

បន្ទាប់ពីអនុញ្ញាតឱ្យមានសំណួរមួយចំនួនពីអ្នកកាសែតនៅទីក្រុងបាងកក លោកឧត្តមសេនីយ៍ប្រាយុទ្ធត្រូវបានគេសួរអំពីលទ្ធភាពរុះរើគណៈរដ្ឋមន្រ្តី។ គាត់បានប្រាប់អ្នកយកព័ត៌មានឱ្យចេះប្រយ័ត្នសម្តីរបស់ពួកគេ មុនពេលចាប់យកដបថ្នាំបាញ់សម្លាប់មេរោគបាញ់ដាក់មុខក្រុមអ្នកកាសែតនៅជួរមុខ។

អតីតមេបញ្ជាការកងទ័ពឆាប់ឆេវឆាវរូបនេះ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ មានភាពល្បីល្បាញខាងឥរិយាបថមិនអាចទស្សន៍ទាយទុកជាមុនបាន។

កាលពីមុនគាត់ធ្លាប់ផ្ទាត់ត្រចៀកអ្នកកាសែត និងគប់សំបកចេកលើអ្នកកាន់កាមេរ៉ាថត អំឡុងសន្និសីទកាសែត។

បន្ទាប់ពីព្រឹត្តិការណ៍មួយក្នុងឆ្នាំ ២០១៨ គាត់បានបដិសេធមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយហើយផ្ទុយទៅវិញបានដំឡើងរូបភាពគាត់ដែលមានទំហំប៉ុនមនុស្សមែនទែន។ លោកប្រាយុទ្ធនិយាយថា "សួរអាប៉ិម្នាក់នេះទៅ" ហើយដើរចេញទៅបាត់៕ ប្រភព ៖ CNA

-->
adverise with khmeread