"ត្រីខ្មោចឆៅ" ដែលប្រកាសផុតពូជកាលពី ២០ ឆ្នាំមុន រកឃើញលាក់ខ្លួននៅបឹងមួយនៅអូស្ត្រាលី

"ត្រីខ្មោចឆៅ" ឬហៅត្រី Zombie ដែលគេគិតថាដាច់ពូជតាំងពី២០ឆ្នាំមុន ត្រូវបានរកឃើញក្នុងបឹងមួយក្នុងរដ្ឋ Victoria របស់អូស្ត្រាលី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី៩មីនាឆ្នាំ២០២១។ 

ត្រីដ៏តូចល្អិតក្នុងពពួកត្រី Gudgeon ពណ៌ស្វាយនេះ ដែលគេប្រកាសដាច់ពូជក្នុងរដ្ឋ Victoria ក្នុងឆ្នាំ១៩៩៨ ត្រូវបានរកឃើញនៅក្បែរបឹងមួយក្នុងទីក្រុង Kerang ក្នុងឆ្នាំ២០១៩ ហើយអាជ្ញាធរបានស៊ើបអង្កេតរកឃើញវា៧៩ក្បាលផ្សេងទៀតនៅក្បែរៗនោះ។

ត្រីទឹកសាបនេះដែលត្រូវបានដាក់ឈ្មោះថា ត្រី Zombie ដោយអាជ្ញាធរគ្រប់គ្រងជលផលភាគខាងជើងនៃរដ្ឋ Victoria បច្ចុប្បន្ននឹងធ្វើឱ្យត្រីនេះរស់នៅឡើងវិញតាមរយៈកម្មវិធីបង្កាត់ពូជ។

លោក Adrian Martins មកពីផ្នែកបរិស្ថានដីធ្លី ទឹក និងផែនការនៃរដ្ឋ Victoria បាននិយាយថា "ក្រុមរបស់យើងភាគច្រើនបានធ្វើការពេញមួយជីវិតរបស់ពួកគេទាក់ទងនឹងការធ្លាក់ចុះនៃប្រភេទសត្វដែលត្រូវបានគំរាមកំហែងនិងជិតផុតពូជ ដូច្នេះដើម្បីមានឱកាសធ្វើជាសាក្សីផ្ទុយពីនេះគឺជាអ្វីដែលពិសេស។ នេះពិតជាការរកឃើញដែលមិនគួរឱ្យជឿនិងគួរឱ្យរំភើបបំផុត។ យើងស្ទើរតែមិនជឿថាយើងអាចរកឃើញវាយ៉ាងច្រើននៅបឹង Middle Reedy" ៕

-->
adverise with khmeread