adverise with khmeread 5a4268f6 9b77 4b48 9b8c 51ded3fd5173

ឃាត់ខ្លួន​លោក​ឧកញ៉ា​ម្នាក់​ចេញ​សែក​ស្អុយ​ជាង​១៦​ម៉ឺន​ដុល្លារ​

      ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ព្រហ្ម​ណ្ឌ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១១ ខែមេសា បានធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​មាន​ងារជា​ឧកញ៉ា​ម្នាក់ ពាក់​ពន្ធ​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់។​

      មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួង​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ឧកញ៉ា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ងិន មនោ មុខរបរ​ជានា​យក​ក្រុមហ៊ុន​មួយ។​ មន្ត្រី​ដដែល​បន្តថា លោក​ឧកញ៉ា ​ងិន មនោ ត្រូវបាន​ជនរងគ្រោះ​ប្តឹង​ថា​បាន ចេញ​សែក​ស្អុយ​លើទឹក​ប្រា​ក់ជាង​១៦​ម៉ឺន​ដុល្លារ​អាម​រិ​ក។​

     កន្លងមក​លោក​ឧកញ៉ា​ងិន មនោ​បាន​ដើរ​បោក​អ្នករកស៊ី​ដូចគ្នា និង​បុគ្គល​ជាច្រើន​នាក់​ទៀត រាប់លាន​ដុល្លារ ហើយ​លោក​ឧកញ៉ា ងិន មនោ ប្រឈម​នឹង​ការបញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើ​ម្ប​បន្ត​និតិ​វិធី​ទៀតផង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់