ឆ្កែរបស់លោកបាយដិនត្រូវបានយកចេញពីសេតវិមាន ក្រោយវាខាំសន្តិសុខការពារ

សុនខពូជគង្វាលចៀមអាល្លឺម៉ង់របស់លោកចូ បាយដិនត្រូវបានដកចេញពីសេតវិមាន បន្ទាប់ពីសុនខវ័យក្មេងជាងគេឈ្មោះ Major បានខាំភ្នាក់ងារសន្តិសុខ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកសត្វចិញ្ចឹមទាំងពីរត្រូវបានបញ្ជូនត្រឡប់ទៅគេហដ្ឋានក្រុមគ្រួសារលោកបាយដិនវិញនៅទីក្រុង Wilmington រដ្ឋ Delaware ។

វាកើតឡើងបន្ទាប់ឥរិយាបថសាហាវរបស់ Major ចំពោះបុគ្គលិកសេតវិមាន។

លោកបាយដិនបានចិញ្ចឹមសុនខអាយុ ៣ ឆ្នាំមួយនេះតាំងពីឆ្នាំ ២០១៨ ។ វាក៏បានក្លាយជាសុនខដំបូងគេដែលរស់នៅក្នុងសេតវិមានផងដែរ។

សុនខមួយទៀតរបស់ពួកគេគឺឈ្មោះ Champ អាយុ ១៣ ឆ្នាំ៕

-->
adverise with khmeread