រុស្ស៊ីនិងចិននឹងពួតដៃគ្នាកសាងមូលដ្ឋានលើឋានព្រះចន្ទដើម្បីប្រជែងនឹងផែនការ Lunar Gateway របស់អង្គការណាសារបស់អាមេរិក

ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ីបានប្រកាសថា រុស្ស៊ីនិងចិនកំពុងរួមគ្នាបង្កើតមូលដ្ឋានស្រាវជ្រាវនៅលើឋានព្រះចន្ទដើម្បីប្រជែងនឹងផែនការ Lunar Gateway របស់អង្គការណាសា។

កាលពីថ្ងៃអង្គារទី៩មីនាអាជ្ញាធរពីទីក្រុងមូស្គូនិងទីក្រុងប៉េកាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីចាប់ផ្តើមគម្រោងនេះដែលនឹងបើកឱ្យប្រទេសដទៃទៀតចូលរួម។

ក្នុងពេលនេះរុស្ស៊ីនិងចិននឹងរៀបចំផែនទីបង្ហាញផ្លូវនិងកំណត់ពេលវេលាសម្រាប់គម្រោងនេះ មុនពេលងាកទៅរកការគូរប្លង់ និងការសាងសង់ស្ថានីយវិទ្យាសាស្ដ្រ។

អនុស្សរណៈនេះបានសរសេរថា "ស្ថានីយវិទ្យាសាស្ត្រឋានព្រះចន្ទអន្តរជាតិ គឺជាទីតាំងមន្ទីរពិសោធន៍និងស្រាវជ្រាវដែលបង្កើតឡើងនៅលើផ្ទៃនិង/ឬ ក្នុងគន្លងព្រះចន្ទ"។

អនុស្សរណៈនោះបានបន្តទៀតថា មូលដ្ឋាននេះនឹងត្រូវបានរៀបចំឡើងដើម្បីធ្វើការស្រាវជ្រាវពហុជំនាញនិងពហុមុខងារ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំមួយដែលធ្វើឡើងតាមរយៈសន្និសីទវីដេអូដោយប្រមុខ Roscosmos លោក Dmitry Rogozin និងលោក Zhang Kejian ប្រធានរដ្ឋបាលអវកាសជាតិចិន៕ ប្រភព ៖ Daily Mail

-->
adverise with khmeread