បុរសម្នាក់បានបើកម៉ូតូលឿនពេកជ្រុលបុកក្បាលរបាំថ្មពុះចែកទ្រូងផ្លូវបាក់កស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីបើកម៉ូតូលឿនពេកទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលលើរបាំងថ្ម បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១០យប់ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ លើកំណត់ផ្លូវលេខ២៧១កែងផ្លូវលេខ៤៨០ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ នួន ឆវ័ន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាននៅផ្ទះលេខ ២៩Eoz5 ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្កូពី ស៊េរីឆ្នាំ២០២១ ពណ៌សពាក់ស្លាកលេខភ្នំពេញ 1IO-7953 ជិះតែម្នាក់ឯង ត្រូវបានគ្រូពេទ្យបានពិនិត្យឃើញ «បាក់ ក បែកថ្លើមស្លាប់»។

យោងតាមសម្ដីសន្តិសុខយាមកាមនៅជិតកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូម៉ាកស្កូពី តាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលបោកផ្ទុបលើក្បាលរបាំថ្មបាក់កនិងបែកថ្លើមស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋានប៉ូលិសខណ្ឌមានជ័យរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ម៉ូតូជូនវិញ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread