បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនទៅតុលាការខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់រយៈពេល៣ថ្ងៃជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ហើយត្រូវបានបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។

ករណីទី១-កម្លាំងប៉ូលិសក្រុងកំពង់ឆ្នាំងល្បាតពេលយប់នៅតាមចំណុចសំខាន់ៗនិងគោលដៅ ទីសួនសាធារណៈក្នុងទីក្រុង បានឃាត់ខ្លួនជនសង្ស័យ២នាក់ដោយពិនិត្យនិងធ្វើតេស្ត (ទឹកនោម) ឃើញមានផ្ទុកសារធាតុញៀន កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ សាត ហូ ភេទប្រុស អាយុ៣៦ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ មានទីលំនៅ ភូមិទី០៧ សង្កាត់ខ្សាម និង២-ឈ្មោះ ឆុង សុខន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់ផ្សារឆ្នាំង។ ដកហូតវត្ថុតាង ម៉ូតូចំនួន០១គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ករណីទី២-កម្លាំងប៉ូលិសស្រុករលាប្អៀរ បានចេញល្បាតពេលយប់នៅតាមចំណុច សំខាន់ៗនិងគោលដៅ ទីសួនសាធារណៈលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកសារធាតុញៀននៅចំណុចផ្លូវក្រោយវត្តក្ដីត្នោត ស្ថិតក្នុងភូមិស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី៩ មីនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឡេង សារៈ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្ដីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ដកហូតវត្ថុតាង ថ្នាំម៉ាទឹកកក០១កញ្ចប់ធំ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread