បង្ហាញមុខចោរជនជាតិចិនម្នាក់គាស់ផ្ទះលួចយកលុយកាក់និងសម្ភារៈ

ព្រះសីហនុ ៖​ ប៉ូលិសខេត្តព្រះសីហនុបានបង្ហាញមុខបុរសជនជាតិចិនម្នាក់នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋលួចយកលុយកាក់និងសម្ភារៈ កាលពីវេលាម៉ោង០២ រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចហាងលក់ម៉ូតូលីម៉ុងគក់ ស្ថិតក្នុងក្រុមទី១៣ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តសីហនុ។

ប៉ូលិសនិយាយថា ទ្រព្យសម្បត្តិបាត់បង់គាស់ថតតុយកលុយអាមេរិកចំនួន១៥០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក), លុយខ្មែរមួយចំនួន, ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាកIPHONE 11PRO MAX ០១ គ្រឿង និងម៉ាកIPHONE 7PLUS ០១គ្រឿង។

ចំណែកជនសង្ស័យឈ្មោះ Long LiLing ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនៈ (គ្មាន) មានស្រុកកំណើត គ័ង ចូវ នៃប្រទេសចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី៨ មីនា ឆ្នាំ២០២១។

វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន០២ គ្រឿង ម៉ាក IPHONE 11PRO MAX ពណ៌ស្លែ ០១ គ្រឿង និងម៉ាក IPHONE 7PLUS ពណ៌ផ្កាឈូក ០១គ្រឿងជាផលនៃអំពើលួច, លុយអាមេរិកចំនួន ៩០០ដុល្លារ (ប្រាំបួនរយដុល្លារអាមេរិក) ជាផលនៃអំពើលួច, លុយខ្មែរ ចំនួន២,៥៧០,០០០រៀល (ពីរលានហាសិបប្រាំពីរម៉ឺនរៀល) ជាផលនៃអំពើលួច, ទូរស័ព្ទដៃ ចំនួន០១គ្រឿងម៉ាក HUAWEI, កាតវីងចំនួន ០៧សន្លឹក, ប័ណ្ណបើកបរ០១សន្លឹក និងកាបូបដៃពណ៌ខ្មៅចំនួន០១ និងកាបូបស្ពាយពណ៌ខ្មៅ ០១។

ករណីនេះ ប៉ូលិសបាននិងកំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់នាថ្ងៃទី១០មីនាឆ្នាំ២០២១នេះ៕


 

-->
adverise with khmeread