រថយន្តដឹកកម្មករដាច់ម៉ែត្រចង្កូតរេចង្កូតធ្លាក់ចុះស្រែក្រឡាប់របួសច្រើននាក់

ស្វាយរៀង ៖ មានករណីរថយន្តដឹកកម្មករ កម្មការិនីរោងចក្រពីភូមិរស់នៅឆ្ពោះទៅរោងចក្រ ដល់ពាក់កណ្តាលផ្លូវក៏ជួបឧបសគ្គដាច់ម៉ែត្រចង្កូតបណ្ដាលរេចង្កូតធ្លាក់ចុះស្រែក្រឡាប់ កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២១ នៅចំណុចភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឱ្យរបួសធ្ងន់ស្រាលជាច្រើននាក់។

សមត្ថកិច្ចនិយាយថា កម្មការិនីដែលរងរបួសរួមមាន ១-ឈ្មោះ ហឿ គឹមឡៃ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រស្តឹតថេក រស់នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង, ២-ឈ្មោះ ពៅ សាវី អាយុ៣៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រស៊ួតដា រស់នៅភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង, ៣- ឈ្មោះ ហួយ ចាន់ថន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រជីហួ រស់នៅភូមិតាដេវ ឃុំមេសថ្ងកស្រុកចន្រ្ទា ខេត្តស្វាយរៀង, ៤-ឈ្មោះ ឡុង ធីដា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រតូវ៉ា រស់នៅភូមិដចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងទី៥-ឈ្មោះ ម៉ៅ ប៊ុន្នី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រជីហ្វា រស់នៅភូមិដចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ជា ផារី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 3A-0557 ច្នៃជាប្រភេទដឹកកម្មកររោងចក្រ។

សមត្ថកិច្ចបន្តថា ដំបូងមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកកម្មករ ដោយបានចេញពីរោងចក្រនៅក្រុងបាវិតឆ្ពោះទៅដាក់កម្មករតាមបណ្តារោងចក្រ, ខណៈបើកមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែ រថយន្តដាច់ម៉ែត្រចង្កូតបណ្ដាលរេចង្កូតធ្លាក់ចុះស្រែក្រឡាប់ បង្កការភ្ញាក់ផ្អើលដល់ អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យពន្លឺបូព៌ាបាវិត។

នាឱកាសនោះលោកលឹមសៀងហេង អភិបាលក្រុងបាវិតក៏បានចុះទៅដល់មន្ទីរពេទ្យនិង សួរសុខទុក្ខកម្មករ កម្មការិនីព្រមទាំងយកថវិការបស់លោកអភិបាលខេត្តស្វាយរៀង​ឧបត្ថម្ភក្នុងម្នាក់ៗ១០ ម៉ឺនរៀលសម្រួលការលំបាក៕

-->
adverise with khmeread