ឃាត់ចោរលួចម៉ូតូម្នាក់,រត់រួចម្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់ខ្លួនខណៈបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅចំណុចមុខឃ្លាំងស័ង្កសី ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ សយ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់៣ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ។ វត្ថុតាងចាប់យក ម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-9320 ជាមធ្យោបាយរបស់ជនសង្ស័យ។

ចំណែកជនរងគ្រោះឈ្មោះ យិន ហួង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៦c ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរលក់ស័ង្កសី។ សម្ភារ:បាត់បង់ ម៉ូតូ០១គ្រឿងម៉ាកប៊ីតពណ៌ ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HS-6970 និងប័ណ្ណសម្គាល់យានយន្ត ម៉ូតូរបស់ជនរងគ្រោះចំនួន០១សន្លឹក។

សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខដូចខាងលើ (មានទុកប័ណ្ណសម្គាល់យាន្តយន្តនៅក្រោមកែបម៉ូតូ) យកមកចតទុកនៅមុខឃ្លាំងស្តុកស័ង្កសី ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (កន្លែងកើតហេតុ) ដោយទុកកូនសោម៉ូតូនៅក្នុងកន្ត្រកម៉ូតូខាងមុខ រួចចូលទៅហូបបាយក្នុងបន្ទប់ទៅ។

ខណៈពេលនោះមានជនសង្ស័យ០២ នាក់ឈ្មោះ សយ សំណាង ភេទប្រុស អាយុ ១៩ ឆ្នាំ និងឈ្មោះ ហេង ភេទប្រុស អាយុ ២៦ ឆ្នាំជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១P-៩៣២០ (ដោយជនសង្ស័យឈ្មោះ សយ សំណាង ជាអ្នកចាំម៉ូតូឈរមើលផ្លូវ)។

ចំណែកជនសង្ស័យឈ្មោះ ហេង បានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់  ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោឡើងកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ សំណាង និងបានចាប់យកវត្ថុតាង ម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១P-៩៣២០ (ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព) យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ យិន សំណាង បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕


 

-->
adverise with khmeread