adverise with khmeread 1c2372a6 d699 4b2f 8659 4fcefed351a8

ធ្វើដំណើរ​ពី​ច្បារអំពៅ​ទៅ​លួច​នៅ​អ្នក​លឿង​ជាប់​ខ្នោះ​

    កណ្តាល ៖  ជ​នស​ង្ស័​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ​មេសា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​១១​ និង​៣០​នាទី​នៅ​ចំណុច​ផ្សារ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល។​

     ប៉ូលិស​និយាយថា ជនរងគ្រោះចំនួន០៤ នាក់​គឺ​១.​ឈ្មោះ​តុ​ប ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ ៗ​ភូមិ​កំពង់​ពោធិ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល (​ម្ចាស់​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន​.5.),២.​ឈ្មោះ​ងី គាង​ភេទ​ប្រុស ជនជាតិខ្មែរ​អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ  (​ម្ចាស់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​.5.)​ជនរងគ្រោះ​ទី​៣​និង​ទី​៤. ( មិន​ស្គាល់​) នៅ​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងកើត ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ។​

     ប៉ូលិស​បន្តថា ជនល្មើស​ចំនួន ០៤ នាក់ (​ឃាត់ខ្លួន​០១​នាក់​)​គឺ​១-​ឈ្មោះ​ពេជ្រ ពៅ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅៗ​ភូមិ​៣​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិត (ឃាត់ខ្លួន) ទី​២-​ឈ្មោះ ហេង ឡេង ភេទ​ប្រុស​អាយុ​៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិត​(អត់​រៀន) (គេចខ្លួនបាត់)​ទី​៣-​ឈ្មោះ​រ៉​ន ស្រី​នាង ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅៗ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (គេចខ្លួន) និង​ទី​៤-​ឈ្មោះ  ស្រី​ឡា ភេទ​ស្រី អាយុ​២០​ឆ្នាំ​ជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅៗ ភូមិ​ឃុំ​ជាមួយ​ឈ្មោះ រ៉​ន ស្រី​នាង (គេចខ្លួន) ។​

     ប៉ូលិស​បន្តថា  ដកហូត​វត្ថុតាង​រួមមាន​-​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន​.5. ចំនួន​០២ គ្រឿង​(ប្រគល់អោយ​ម្ចាស់​វិញ) -​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន​.4. ចំនួន​០១​គ្រឿង (​ដកហូត​រក្សាទុក​)-​ទូរស័ព្ទដៃ​ម៉ាក សាំ​ស៊ុ​ង ដូ​ស ចំនួន​០១​គ្រឿង​(​ដកហូត​រក្សាទុក​)​និង​-​ទូរស័ព្ទដៃ​ម៉ាក ស៊ី​ង​​ទិ​ក ចំនួន ០១ គ្រឿង (​ដកហូត​រក្សាទុក​)​។​

      ប៉ូលិស​បន្តទៀតថា នៅ​ថ្ងៃទី​១១​ មេសា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​ព្រឹក ជនល្មើស​ទាំង​០៤​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ឌុប​គ្នា​ពី​ច្បារអំពៅ​មក​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងកើត​ហើយ​ចូល​លួច​ទូរស័ព្ទដៃ​បាន​ចំនួន​០២​គ្រឿង។ រហូតដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ដែល ជនល្មើស​ទាំង​០៤​នាក់ ក៍បាននាំគ្នា​ ដើរចូល​មក​លួច​ទូរស័ព្ទដៃ​នៅក្នុង​ផ្សារ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងលិច​ទៀត។​

      ភ្លាមនោះ​សមត្ថកិច្ច​ក៍​បានទទួល​ពត៌មាន​ពី​ជនរងគ្រោះ រួច​បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ពេជ្រ ពៅ និង​វត្ថុតាង​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង នាំមក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី។ ចំណែក​០៣​នាក់​ទៀត​ដូច​បាន​រៀបរាប់​ឈ្មោះ​ខាងលើ បាន​ជិះ​ម៉ូតូ​រត់គេច​បាត់អស់៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់