ម៉ូតូបើកបុកពីក្រោយរថយន្តសណ្តោងកុងតឺន័រកំពុងបើកបត់ឆ្វេងបណ្តាលឱ្យស្លាប់២នាក់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្តាលឱ្យមនុស្ស ប្រុសស្រី២នាក់ស្លាប់កើតឡើង នៅថ្ងៃពុធទី ១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០ នាទី នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២២-២៣ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា ZoomerX ពណ៌លឿងចាស់  ពាក់ស្លាកលេខ ភ្នំពេញ 1GO.3516 បើកបរទិសដៅអ្នកលឿង-ភ្នំពេញអ្នកបើកបរឈ្មោះ យ៉ាវ រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ (ខ្មែរ) មានទីលំនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់) អ្នករួមដំណើរ ឈ្មោះ ផាត ស្រីយ៉ា ភេទស្រី អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់)។

ពេលបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តឆ្លងផ្លូវ ម៉ាក HINO សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ក្បាលពាក់ស្លាកលេខ ភ្នំពេញ 3C.8853 រ៉ឺម៉ក ស្លាកលេខ ភ្នំពេញ 4A.1593 (ទិសដៅភ្នំពេញអ្នកលឿង) បត់ឆ្លងផ្លូវទៅឆ្វេងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

បច្ចុប្បន្នជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូខូចខាត១គ្រឿងនិងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងប៉ូលិសជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

-->
adverise with khmeread