ក្រុងហូជីមិញប្រកាសបំបាត់ឱ្យអស់នូវសំឡេងបាស់និងខារ៉ាអូខេតម្លង់អ្នកស្រុក

ពួកមេដឹកនាំទីក្រុងហូជីមិញបានឈានដល់ការមូលមតិមួយស្តីពីការចាប់ផ្តើមយុទ្ធនាការបោសសម្អាតប្រឆាំងនឹងការបំពុលសំឡេងរំខាននៅក្នុងតំបន់លំនៅដ្ឋានក្នុងឆ្នាំ ២០២១ ។

ការមូលមតិគ្នានេះត្រូវបានបញ្ជាក់ដោយលោក  Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងអំឡុងកិច្ចប្រជុំថ្នាក់ក្រុងកាលពីថ្ងៃអង្គារដើម្បីរកដំណោះស្រាយសម្រាប់ការបំពុលសំឡេងរំខានក្នុងទីក្រុង។

នៅចុងបញ្ចប់នៃការពិភាក្សានោះ លោក Hoan បានអំពាវនាវឱ្យលុបបំបាត់ការបំពុលសំឡេងរំខានពីហាងខារ៉ាអូខេចល័តក៏ដូចជាហាងនិងតូបនានាតាមដងផ្លូវ ដែលជាបញ្ហាបន្ទាន់មួយធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈនិងគុណភាពជីវិតរបស់អ្នករស់នៅទីក្រុងហូជីមិញ។

លោក Hoan បានសង្កត់ធ្ងន់ថា "យើងកំពុងខិតខំដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។
ហេតុដូច្នេះហើយការបំពុលសំឡេងរំខានក្នុងចំណោមបញ្ហាផ្សេងទៀតដែលជះឥទ្ធិពលដល់បរិស្ថានទីក្រុងគួរតែត្រូវបានដោះស្រាយឱ្យបានហ្មត់ចត់"៕

-->
adverise with khmeread