ចុម! បុរសរៀនចប់នៅ Oxford គ្មានការងារធ្វើអាយុ ៤១ ឆ្នាំប្តឹងទាមទារការគាំទ្រខាងហិរញ្ញវត្ថុអស់មួយជីវិតពីឪពុកម្តាយ

វាគឺជាក្នុងករណីដំបូងបង្អស់នៅចក្រភពអង់គ្លេស ដោយនិស្សិតបញ្ចប់ការសិក្សាគ្មានការងារធ្វើមកពីសាកលវិទ្យាល័យ Oxford ម្នាក់អាយុ ៤១ ឆ្នាំបានប្តឹងឪពុកម្តាយរបស់គាត់ទៅតុលាការក្នុងការប៉ុនប៉ងដ៏ចម្លែកមួយ ដើម្បីធ្វើឱ្យពួកគាត់គាំទ្ររូបគាត់ផ្នែកហិរញ្ញវត្ថុអស់មួយជីវិត។

ទោះបីជាក្នុងនាមជាមេធាវីដែលទទួលបានការបណ្តុះបណ្តាលនិងមានសញ្ញាបត្រពីសាកលវិទ្យាល័យ Oxford ដ៏ល្បីល្បាញក៏ដោយ ក៏លោក Faiz Siddiqui អាយុ ៤១ ឆ្នាំរូបនេះបានអះអាងថាគាត់ពឹងផ្អែកទាំងស្រុងលើម្តាយនិងឪពុកដែលរស់នៅទីក្រុង Dubai។ នៅក្នុងឯកសារតុលាការដែលទទួលបានដោយសារពត៌មានក្នុងស្រុក លោក Siddiqui បានពណ៌នាខ្លួនគាត់ថាជាមនុស្សងាយរងគ្រោះដោយសារបញ្ហាសុខភាព ហើយទទូចថាការកាត់ផ្តាច់ទ្រព្យធនដោយឪពុកម្តាយជាអ្នកមានរបស់គាត់អាចជាការរំលោភសិទ្ធិមនុស្សរបស់គាត់។

និស្សិតបញ្ចប់ការសិក្សានៅ Oxford ដែលមិនបានធ្វើការតាំងពីឆ្នាំ ២០១១ រូបនេះបានស្នាក់នៅដោយមិនគិតថ្លៃជួលក្នុងផ្ទះល្វែងដែលមានតម្លៃ ១,៤ លានដុល្លារដែលគ្រប់គ្រងដោយម្តាយ Rakshanda អាយុ ៦៩ ឆ្នាំនិងឪពុកឈ្មោះ Javed អាយុ ៧១ ឆ្នាំនៅក្បែរឧទ្យាន Hyde Park នៅកណ្តាលទីក្រុងឡុងដ៍។ ឪពុកម្តាយរបស់គាត់ក៏បានបង់វិក្កយប័ត្ររបស់គាត់ទាំងអស់និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍ចំនួន ៥៥០ ដុល្លារដល់គាត់ផងដែរ ប៉ុន្តែនោះមានន័យថាកាត់កាល់គាត់ចោលបន្ទាប់ពីមានជម្លោះដ៏ធ្ងន់ធ្ងរជាមួយពួកគាត់។

មេធាវីរបស់ឪពុកម្តាយឈ្មោះ Justin Warshaw QC បានប្រាប់កាសែតអង់គ្លេស The Sun ថា "ឪពុកម្តាយដែលមានភាពអត់ធ្មត់ជាយូរមកហើយនេះគឺមានទស្សនៈផ្ទាល់ខ្លួនអំពីអ្វីដែលជាការផ្តល់ឱ្យសមរម្យសម្រាប់កូនប្រុសរបស់ពួកគេ ដែលពិបាកទាមទារនិងប៉ងប្រាថ្នា"៕

-->
adverise with khmeread