សង្គ្រោះអ្នកបើកយន្តហោះម្នាក់ជាប់ក្នុងព្រៃអាម៉ាហ្សូន ៣៦ ថ្ងៃដោយពឹងលើពងបក្សីនិងផ្លែឈើ

អ្នកបើកយន្តហោះម្នាក់ ដែលធ្លាក់យន្តហោះនៅក្នុងព្រៃអាម៉ាហ្សូន ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចំណាយពេល ៣៦ ថ្ងៃរស់នៅពឹងលើពងបក្សីនិងផ្លែឈើព្រៃ។

លោក Antonio Sena អាយុ ៣៦ ឆ្នាំបានស្រក ២៥ គីឡូក្រាមក្នុងអំឡុងពេលដ៏វេទនានេះ ហើយក្រុមស្វែងរកបានបោះបង់ចោលការស្វែងរករូបគាត់នៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីពួកគេរកមិនឃើញបំណែកយន្តហោះ។

ប៉ុន្តែគាត់បានពើបប្រទះនឹងក្រុមអ្នករើសគ្រាប់ផ្លែឈើដោយចៃដន្យ គឺ ៥ សប្តាហ៍បន្ទាប់ពីគាត់បានចាកចេញពីបំណែកយន្តហោះរបស់គាត់ដើម្បីរកជំនួយ។

អ្នកបើកយន្ដហោះបានជួបជុំជាមួយក្រុមគ្រួសាររបស់គាត់វិញកាលពីថ្ងៃចន្ទ បន្ទាប់ពីការជួយសង្គ្រោះនេះ។

ការជួបជុំទាំងទឹកភ្នែកត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប្រេស៊ីល មុនពេលដែលគាត់ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យសុខភាព។

លោក Antonio ដែលមិត្តភក្តិគាត់និយមហៅថា Toninho បានប្រឹងទប់ទឹកភ្នែកនៅពេលគាត់សារភាពថា "រឿងតែមួយគត់ដែលធ្វើឱ្យខ្ញុំរឹងមាំនិងជួយឱ្យខ្ញុំចាកចេញពីស្ថានភាពនេះទាំងមានជីវិត គឺសេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះគ្រួសាររបស់ខ្ញុំ ដែលខ្ញុំចង់ឃើញឪពុកម្តាយខ្ញុំ និងបងប្អូនប្រុសស្រីរបស់ខ្ញុំម្តងទៀត"៕

 

-->
adverise with khmeread