រូបសំណាកត្រាំត្រូវប៉ាន់ខ្លាំងនៅចិន ក្រោយគេឡង់សេថា "ធ្វើឱ្យក្រុមហ៊ុនអ្នកអស្ចារ្យម្តងទៀត"​ បើទិញរូបគាត់ទៅតាំង

ប៉ុន្មានខែបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចាកចេញពីតំណែង ឥទ្ធិពលរបស់លោកនៅតែបន្តកើតមាននៅលើប្រព័ន្ធអ៊ីនធឺណេតរបស់ប្រទេសចិន។

ហាងនានានៅលើវេបសាយ Taobao ដែលជាវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចធំជាងគេបង្អស់នៅក្នុងប្រទេសចិន ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Alibaba Group និងជាម្ចាស់កាសែត South China Morning Post នៅតែផ្តល់ជូនទំនិញដោយប្រើរូបភាពរបស់លោកត្រាំ។

និន្នាការចុងក្រោយបង្អស់គឺរូបសំណាកលោកត្រាំអង្គុយតាំងសម្មាធិក្នុងសម្លៀកបំពាក់អាវផាយ។ ការពិពណ៌នាទំនិញនោះសរសេរថា "ធ្វើឱ្យក្រុមហ៊ុនរបស់អ្នកអស្ចារ្យម្តងទៀត" ដែលជាពាក្យយកតាមលំនាំពាក្យស្លោកបោះឆ្នោតរបស់លោកត្រាំ ៖ "ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត" ។

រូបសំណាកនេះលក់ក្នុងតម្លៃ ៩៩៩ យ័ន (១៥៣ ដុល្លារ) នៅក្នុងហាងជាច្រើន។

អ្នកទិញសក្តានុពលម្នាក់បានសួរក្នុងផុសដែលលក់រូបសំណាកត្រាំថា "តើវាពិតជាមានប្រសិទ្ធិភាពមែនក៏អី ប្រសិនបើខ្ញុំដាក់វានៅផ្ទះ?" ។

គេហទំព័រពាណិជ្ជកម្មរបស់ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីត្រាំ ដើម្បីរកប្រាក់ចំណេញរបស់ពួកគេ។ កាលពីមុនវេបសាយ Taobao បានផ្តល់ជូននូវផលិតផលជាច្រើនប្រភេទរួមមានក្រដាសជូតបង្គន់ដែលមានមុខរបស់ត្រាំ ច្រាសដុសបង្គន់ពណ៌ទឹកក្រូចដែលមានរាងដូចសក់របស់លោកត្រាំ និងអាវយឺតដែលបានបោះពុម្ពជាមួយរូបថ្លុករបស់គាត់៕ 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត