ជនជាតិជប៉ុនមានអត្រាខ្ពស់ក្នុងការរងប្រតិបត្តិពីវ៉ាក់សាំង Pfizer ជាងជនជាតិអាមេរិក ដែលចាក់វ៉ាក់សាំងនេះ

រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបាននិយាយកាលពីថ្ងៃពុធទី១០មីនាថា ប្រជាជននៅក្នុងប្រទេសជប៉ុនដែលបានទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer Inc ហាក់ទទួលរងនូវប្រតិកម្មក្នុងអត្រាខ្ពស់ជាងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។

លោក Taro Kono បានប្រាប់គណៈកម្មាធិការសភាថា "វាជាការពិត។ នេះហាក់ដូចជាខ្ពស់ជាងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប"។

ក្រោយមកក្រសួងសុខាភិបាលបាននិយាយថាមានករណីប្រតិកម្មវ៉ាក់សាំងចំនួន ៨ ករណី ក្នុងនោះមានប្រតិកម្មអាឡែរស៊ីធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់១ករណី ដោយនាំឱ្យចំនួនប្រតិកម្មសរុបកើនដល់ ២៥ នាក់ក្នុងចំណោមបុគ្គលិកសុខាភិបាលចំនួន ១៤៨.០០០ នាក់ដែលបានទទួលវ៉ាក់សាំងកាលពីថ្ងៃពុធ។

ក្នុងចំណោមអ្នកដែលទទួលរងនូវប្រតិកម្មវ៉ាក់សាំង មានស្ត្រី ២៤ នាក់។ ករណីបុរសដំបូងត្រូវបានរាយការណ៍នៅថ្ងៃដដែល។

អត្រានេះប្រៀបធៀបទៅនឹងករណីចំនួន ៥ ក្នុងចំណោមរាល់ ១ លានដូសចាក់នៅសហរដ្ឋអាមេរិកនិង ២០ ករណីក្នុងមួយលានដូសចាក់នៅចក្រភពអង់គ្លេស៕ ប្រភព ៖ Fox5ny.com


 

-->
adverise with khmeread